ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការតិច លទ្ធផលទ្វេដង៖ ៩ វិធីគិតដែលអ្នកជោគជ័យតែងប្រើ

3 ម៉ោង មុន

យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ដើម្បីផ្លាស់ប្តូរពីការធ្វើការងារគ្រាន់តែឱ្យរួចរាល់ មកជាការធ្វើការងារឱ្យមានលទ្ធផលល្អបំផុត លោកអ្នកត្រូវការការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបគ្រប់គ្រងខ្លួនឯងឱ្យមានរបៀបរៀបរយ។ គន្លឹះសំខាន់ដំបូងគេគឺការ រៀបចំផែនការ និងកំណត់អាទិភាព ដោយចាប់ផ្ដើមរៀងរាល់ព្រឹកជាមួយនឹងការបញ្ជាក់ថាអ្វីជាកិច្ចការសំខាន់បំផុតដែលត្រូវបញ្ចប់មុន។ បន្ទាប់មក…

យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ដើម្បីផ្លាស់ប្តូរពីការធ្វើការងារគ្រាន់តែឱ្យរួចរាល់ មកជាការធ្វើការងារឱ្យមានលទ្ធផលល្អបំផុត លោកអ្នកត្រូវការការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបគ្រប់គ្រងខ្លួនឯងឱ្យមានរបៀបរៀបរយ។

គន្លឹះសំខាន់ដំបូងគេគឺការ រៀបចំផែនការ និងកំណត់អាទិភាព ដោយចាប់ផ្ដើមរៀងរាល់ព្រឹកជាមួយនឹងការបញ្ជាក់ថាអ្វីជាកិច្ចការសំខាន់បំផុតដែលត្រូវបញ្ចប់មុន។ បន្ទាប់មក ត្រូវ ផ្ដោតអារម្មណ៍ឱ្យបានពេញលេញ លើកិច្ចការចំពោះមុខ ដោយជម្រះចោលនូវការរំខាននានាដូចជាការលេងបណ្ដាញសង្គម និងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “ធ្វើកិច្ចការមួយក្នុងពេលតែមួយ” ដើម្បីធានាបាននូវគុណភាពការងារខ្ពស់បំផុត។ ចូរ កុំពន្យារពេល ព្រោះការបង្អង់នឹងធ្វើឱ្យកិច្ចការដដែលៗក្លាយជាបន្ទុកនៅថ្ងៃស្អែក។

ក្រៅពីការខិតខំធ្វើការ ការផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងក៏ជារឿងមិនអាចខ្វះបាន។ លោកអ្នកគួរ សម្រាកនៅពេលមានអារម្មណ៍អស់កម្លាំង ដើម្បីឱ្យខួរក្បាលបានធូរស្រាល និងមានគំនិតច្នៃប្រឌិតថ្មីៗ។ ការ អានអត្ថបទបំផុសគំនិត ជារៀងរាល់ថ្ងៃ និងការ ផ្ដល់ពេលវេលាផ្ទាល់ខ្លួន សម្រាប់ចំណង់ចំណូលចិត្តដូចជាការហាត់ប្រាណ ឬចម្អិនអាហារ នឹងជួយរក្សាតុល្យភាពជីវិត។ ជាចុងក្រោយ ចូរ ចាប់ផ្ដើមថ្ងៃថ្មីដោយផ្នត់គំនិតវិជ្ជមាន និង ចេះកោតសរសើរខ្លួនឯង ចំពោះការខិតខំប្រឹងប្រែង ដែលវានឹងក្លាយជាថាមពលជម្រុញឱ្យអ្នកអាចរៀនសូត្រពីបញ្ហាប្រឈម និងអភិវឌ្ឍសមត្ថភាពបានកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ