ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងហោចណាស់មនុស្ស ១២ នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់រថយន្តចូលជ្រោះជ្រៅ នៅប្រទេសមីយ៉ាន់ម៉ា

2 ម៉ោង មុន

យ៉ាំងហ្គូន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២ នាក់បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់រថយន្តដឹកក្រុមសិល្បករ​ចូលទៅក្នុងជ្រោះដ៏ជ្រៅមួយ នៅក្នុងតំបន់ម៉ាក្វេ ​ ប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន…

យ៉ាំងហ្គូន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២ នាក់បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់រថយន្តដឹកក្រុមសិល្បករ​ចូលទៅក្នុងជ្រោះដ៏ជ្រៅមួយ នៅក្នុងតំបន់ម៉ាក្វេ ​ ប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២៨ ខែមករានេះ។

រថយន្តដែលជួបគ្រោះថ្នាក់នេះមានដឹកមនុស្សសរុបប្រហែល ២៧ នាក់ ដែលភាគច្រើនជាសមាជិកនៃក្រុមសិល្បករមួយដែលកំពុងធ្វើដំណើរទៅសម្ដែង។ ភ្លាមៗបន្ទាប់ពីកើតហេតុ សមាគមសិល្បៈ​មីយ៉ាន់ម៉ាបានសហការជាមួយក្រុមសង្គ្រោះ ដើម្បីចុះជួយជនរងគ្រោះពេញមួយយប់ ខណៈចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើងបន្ថែមទៀត។


គ្រោះថ្នាក់ចរាចរណ៍នៅតំបន់ភ្នំនៃប្រទេសមីយ៉ាន់ម៉ា តែងតែកើតមានឡើងជារឿយៗ ដោយសារស្ថានភាពផ្លូវមានភាពចោទខ្លាំង និងផ្លូវបត់បែនច្រើន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីអ្នកបើកបរ។ ចំពោះក្រុមសិល្បករនៅមីយ៉ាន់ម៉ា ពួកគេតែងតែធ្វើដំណើរជាក្រុមធំតាមរថយន្តដឹកជញ្ជូនពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីទៅសម្ដែងក្នុងពិធីបុណ្យប្រពៃណីផ្សេងៗតាមភូមិស្រុក។ គ្រោះថ្នាក់ដ៏រន្ធត់នេះ បានបង្កឱ្យមានការសោកស្ដាយយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសក្នុងមជ្ឈដ្ឋានសិល្បៈ ដែលបាត់បង់ធនធានមនុស្សក្នុងពេលកំពុងបំពេញបេសកកម្មបម្រើសិល្បៈបែបនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ