ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អឺរ៉ុបបារម្ភពីការជាប់អន្ទាក់ថាមពលអាម៉េរិក ក្រោយកាត់ផ្ដាច់ទំនាក់ទំនងជាមួយរុស្ស៊ី

3 ម៉ោង មុន

សហភាពអឺរ៉ុប៖ មន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានចេញមុខព្រមានថា ប្លុកអឺរ៉ុបកំពុងធ្លាក់ចូលក្នុង​ការពឹងផ្អែកខ្លាំងពេក​លើការនាំចូលហ្គាស់ពីសហរដ្ឋអាម៉េរិក ដែលនេះអាចជាហានិភ័យថ្មីសម្រាប់សន្តិសុខថាមពល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៩ ខែមករានេះ។ ទិន្នន័យបានបង្ហាញថា ជិត…

សហភាពអឺរ៉ុប៖ មន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានចេញមុខព្រមានថា ប្លុកអឺរ៉ុបកំពុងធ្លាក់ចូលក្នុង​ការពឹងផ្អែកខ្លាំងពេក​លើការនាំចូលហ្គាស់ពីសហរដ្ឋអាម៉េរិក ដែលនេះអាចជាហានិភ័យថ្មីសម្រាប់សន្តិសុខថាមពល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៩ ខែមករានេះ។

ទិន្នន័យបានបង្ហាញថា ជិត ៦០% នៃហ្គាស់ដែលអឺរ៉ុបប្រើប្រាស់បច្ចុប្បន្នគឺនាំចូលពីអាម៉េរិក ហើយតួលេខនេះអាចហក់ឡើងដល់ ៨០% នៅឆ្នាំ ២០៣០។ ថ្នាក់ដឹកនាំអឺរ៉ុបបានសង្កត់ធ្ងន់ថា ការដោះខ្លួនចេញពីឥទ្ធិពលថាមពលរុស្ស៊ី ដើម្បីមកពឹងផ្អែកស្ទើរតែទាំងស្រុងលើអាម៉េរិកវិញនោះ មិនមែនជាដំណោះស្រាយប្រកបដោយស្ថិរភាពយូរអង្វែងឡើយ ហើយពួកគេបានជំរុញឱ្យមានការធ្វើពិពិធកម្មប្រភពថាមពល និងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងស្រុកឱ្យបានរហ័ស។


ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្នុងឆ្នាំ ២០២២ សហភាពអឺរ៉ុបបានសម្រេចចិត្តកាត់ផ្ដាច់ការនាំចូលហ្គាស់តាមបំពង់ពីរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងមូស្គូ។ ដើម្បីបំពេញតម្រូវការថាមពលដែលបាត់បង់ អឺរ៉ុបបានងាកមកបញ្ជាទិញហ្គាស់ពីសហរដ្ឋអាម៉េរិកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់។ ទោះបីជាអាម៉េរិកបានជួយសង្គ្រោះអឺរ៉ុបពីវិបត្តិថាមពលក្នុងគ្រាអាសន្ន ប៉ុន្តែតម្លៃ​ហ្គាស់អាម៉េរិកមានតម្លៃខ្ពស់ជាង និងងាយរងគ្រោះតាមស្ថានភាពនយោបាយផ្ទៃក្នុងរបស់អាម៉េរិក ដែលធ្វើឱ្យអ្នកជំនាញបារម្ភថា អឺរ៉ុបកំពុងដាក់ពងមាន់ទាំងអស់ក្នុងកន្ត្រកតែមួយ​ម្តងទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ