ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ព្រ.​មា.ន​ថា​បើ​អ៊ីរ៉ង់​មិន​ព្រម​ចូល​តុ​ចរ​ចា​ទេ​នឹង​វា.យ​ប្រ.ហារ​ខ្លាំង​ជាង​មុន​ឆ្ងាយ​ណាស់

12 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ត្រាំ​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​ទៅ​ប្រទេស​​អ៊ីរ៉ង់​ថា​ត្រូវ​តែ​ប្រញាប់ចរ​ចា​គ្នា​ដើម្បី​សម្រេច​ឱ្យ​បាន​កិច្ច​ព្រមព្រៀង​នុយ​ក្លេអ៊ែរ​ជា​មួយ​គ្នា​។ បើ​មិន​ដូច្នេះ​ទេ​ អាមេរិក​​នឹង​វាយ​ប្រហារ​លើក​នេះ​កាន់​តែ​ខ្លាំង​ជាង​លើក​មុន​ទៅ​ទៀត​។ លោក​សង្ឃឹម​ថា​អ៊ីរ៉ង់​នឹង​​​ចូល​តុ​ចរ​ចា​ជា​ប្រញាប់​​ ហើយ​នឹង​ចរ​ចា​គ្នា​បង្កើត​កិច្ច​ព្រមព្រៀង​ប្រកប​ដោយ​យុត្តិ​ធម៌ និង​សម​ធម៌​។ លោក​និយាយ​មួយ​ម៉ាត់​ដោយ​ខ្លី​ថា​ហាម​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​។ លោក​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ដែល​ល្អ​សម្រាប់​គ្រប់​ភាគី​។ ពេល​វេលា​កាន់តែខ្លី។​​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ត្រាំ​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​ទៅ​ប្រទេស​​អ៊ីរ៉ង់​ថា​ត្រូវ​តែ​ប្រញាប់ចរ​ចា​គ្នា​ដើម្បី​សម្រេច​ឱ្យ​បាន​កិច្ច​ព្រមព្រៀង​នុយ​ក្លេអ៊ែរ​ជា​មួយ​គ្នា​។ បើ​មិន​ដូច្នេះ​ទេ​ អាមេរិក​​នឹង​វាយ​ប្រហារ​លើក​នេះ​កាន់​តែ​ខ្លាំង​ជាង​លើក​មុន​ទៅ​ទៀត​។ លោក​សង្ឃឹម​ថា​អ៊ីរ៉ង់​នឹង​​​ចូល​តុ​ចរ​ចា​ជា​ប្រញាប់​​ ហើយ​នឹង​ចរ​ចា​គ្នា​បង្កើត​កិច្ច​ព្រមព្រៀង​ប្រកប​ដោយ​យុត្តិ​ធម៌ និង​សម​ធម៌​។

លោក​និយាយ​មួយ​ម៉ាត់​ដោយ​ខ្លី​ថា​ហាម​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​។ លោក​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ដែល​ល្អ​សម្រាប់​គ្រប់​ភាគី​។ ពេល​វេលា​កាន់តែខ្លី។​​ ដូច្នេះ ត្រូវ​តែ​និយាយ​ឱ្យ​ចំ​សាច់​ការ​។ លោក​ត្រាំ​បាន​ដក​ខ្លួន​ពី​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ឆ្នាំ​២០១៥ និង​ដាក់​ទណ្ឌ​កម្ម​ជា​ថ្មី​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​។ លោក​យល់​ថា​កិច្ច​ព្រម​ព្រៀង​នៅ​ពេល​នោះ​ហាក់​ដូច​ជា​ចាញ់​ប្រៀប​អ៊ី​រ៉ង់​ខ្លាំង​ពេក​។​

លោក​ឱ្យ​តម្រុយ​ថា​បន្ទាប់​ពី​ព្រមាន​ជា​លើក​ចុង​ក្រោយ​រួច​ហើយ​ ការ​វាយ​ប្រហារ​ដោយ​យោ​ធា​នឹង​ចាប់​ផ្ដើម​ឡើង​ជា​មិន​ខាន​​។ លោក​អះ​អាង​ថា​ការ​វាយ​ប្រហារ​លើក​នេះ​មាន​សភាព​ខ្លាំង​ក្លាជាង​ពេល​មុន​ឆ្ងាយ​ណាស់​។ ដូច្នេះ លោក​សំណូម​ពរ​ទៅ​អ៊ីរ៉ង់​​សូម​កុំ​ឱ្យ​ហេតុ​ការណ៍​នេះ​កើត​ឡើង​ម្ដង​ទៀត​។ លោក​ក៏​បាន​បង្ហើប​​ឱ្យ​ដឹង​ផង​ដែរ​ថា​នាវា​ចម្បាំង​មួយ​កង​ធំ​កំពុង​ធ្វើ​ដំណើរសំដៅ​ទៅ​ប្រទេស​អ៊ីរ៉ង់​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋ​មន្ត្រីការ​បរទេស​អ៊ីរ៉ង់​ លោក​អាបាស់​ អារ៉ាក​ឈី ថ្លែង​ថា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​​នេះ ​លោក​មិន​ដែល​​បាន​ទាក់​ទង​ជា​មួយ​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​គឺ​លោក​ស្ទីវ​វីត​ខូស​ទេ​ ហើយ​ក៏​មិន​បាន​ស្នើ​សុំ​ការ​ចរ​ចា​គ្នា​ដែរ​។ គួរ​កត់​សម្គាល់​ការ​បង្ហោះ​សារ​របស់​លោក​ត្រាំ​ដូច​ខាង​លើ​នេះ​បន្ទាប់​ពី​លោក​អារ៉ាក​ឈី​ប្រកាស​ថា​អ៊ីរ៉ង់​នឹង​មិន​ព្រម​ចូល​តុ​ចរ​ចា​ជា​ដាច់​ខាត​ប្រសិន​អាមេរិក​ព្រមាន​វាយ​ប្រហារ​៕ ប្រភព​៖ រ៉យ​ទ័រ, អាល់​ចា​ស៊ីរ៉ា និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ