ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានវ៉េ​អង​ដឹក​ខ្សាច់ គេច​ម៉ូតូ​ ក្រឡា.ប់​សង្កត់​ឡិចស៊ីស GS300 ខ្ទេ.ច

3 អាទិត្យ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​រង​របួសស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​រថយន្ត​ធុន​យក្ស​(​វ៉េ​អង​) គេច​ពី​ម៉ូតូ​ដួល​នៅ​ខាង​មុខ មក​ក្រឡាប់​លើ​រថយន្ត lexus GS300 ដែល​កំពុង​ចត​នៅ​ចិញ្ចើម​ផ្លូវ​រៀប​ចេញដំណើរ​។…

ខេត្ត​ព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​រង​របួសស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​រថយន្ត​ធុន​យក្ស​(​វ៉េ​អង​) គេច​ពី​ម៉ូតូ​ដួល​នៅ​ខាង​មុខ មក​ក្រឡាប់​លើ​រថយន្ត lexus GS300 ដែល​កំពុង​ចត​នៅ​ចិញ្ចើម​ផ្លូវ​រៀប​ចេញដំណើរ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ មិថុនា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់​បែក ខេត្ត ព្រៃវែង​។

រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​វ៉េ​អង​សណ្ដោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ កោះកុង 07 00 ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​រង​គ្រោះ ជា​ប្រភេទ​រថយន្ត​លុ​ច​ស៊ី​ស GS300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2CA 3613 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ប៉ា​គី​ស្ថាន និង​មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​។

បើ​តាម​ស្ត្រី​ម្ចាស់​រថយន្ត លុ​ច​ស៊ី​ស GS300 បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​​គាត់​​នឹង​ប្ដី​បាន​ជិះ​រថយន្ត​ចេញពី​ក្រុង​បា​វិត សំដៅ​ទៅ​ភ្នំពេញ ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ឈប់​រថយន្ត​ដើម្បី​ប្តូរ​អោយ​ប្តី​បើក​ម្តង នៅ​ពេល​ប្តី​គាត់​ឡើង​រថយន្ត​រៀប​ចេញដំណើរ​ហើយ​នោះ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង បាន​ដួល​នៅ​ខាង​មុខ​រថយន្ត​ផ្នែក​ខាងឆ្វេង​ប្រហែល​៥០​ម៉ែត្រ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​វ៉េ​អង​មួយ​គឿ​ង​ដឹក​ខ្សាច់​ពេញ​រថយន្ត​បើក​មក​ដល់​ ហើយ​​បើក​គេច​ពី​ម៉ូតូ​ដែល​ដួលនោះ​ រួច​ក៏​រេ​ចង្កូត​កាច់ចង្កេះ​ដាច់​កន្ទុយ​ក្រោយ ក្រឡាប់​មក​សង្កត់​លើ​រថយន្ត​របស់​គាត់ ពាក់កណ្ដាល​រថយន្ត​ផ្នែក​ខាងក្រោយ​តែ​ម្ដង តែ​សំណាងល្អ​ប្ដី​ប្រពន្ធ​គាត់​ទាំង​ពីរ​នាក់​ជិះ​នៅ​ខាង​មុខ ទើប​មិន​បាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ គ្រាន់តែ​រង​របួសស្រាល​។

បន្ទាប់​ពី​បង្កហេតុ​រួច​មក អ្នកបើកបរ​រថយន្ត​វ៉េ​អង​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​ហេតុ ហើយ​អ្នក​ដួល​ម៉ូតូ ក៏​លើក​ម៉ូតូ​បើក​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់​អស់​ផង​ដែរ​។

ក្រោយ​កើតហេតុ​មួយសន្ទុះ សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់ ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍ និង​យក​រថយន្ត​ទាំង​២ ទៅ​រក្សា​ទុក​ដើម្បី​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ