ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បិទទ្វារ​ផ្ទះ​ស្ងាត់​ភូមិ​ ក្រោយ​យន្តហោះ​ចម្បាំង​ថៃ​ទម្លាក់​គ្រាប់បែ.ក​៤​គ្រាប់​ក្បែរ​ទីប្រជុំជន​ក្នុងស្រុក​បាណ​ន់

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង នៅ​ក្នុងស្រុក​បាណ​ន់ បាន​បិទទ្វារ​ផ្ទះ​ជា​បណ្ដោះអាសន្ន ក្រោយ​មាន​យន្តហោះ​ចម្បាំង​កងទ័ព​ឈ្លានពាន​របស់​ប្រទេស​ថៃ ហោះ​រំលោភ​ដែន​អធិបតេយ្យភាព ចូល​មក​ទម្លាក់​គ្រាប់បែក​ចំនួន​៤​គ្រាប់ ក្បែរ​តំបន់​ទីប្រជុំជន​មួយ​កន្លែង​ក្នុង​ទឹកដី ស្រុក​បាណ​ន់…

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង នៅ​ក្នុងស្រុក​បាណ​ន់ បាន​បិទទ្វារ​ផ្ទះ​ជា​បណ្ដោះអាសន្ន ក្រោយ​មាន​យន្តហោះ​ចម្បាំង​កងទ័ព​ឈ្លានពាន​របស់​ប្រទេស​ថៃ ហោះ​រំលោភ​ដែន​អធិបតេយ្យភាព ចូល​មក​ទម្លាក់​គ្រាប់បែក​ចំនួន​៤​គ្រាប់ ក្បែរ​តំបន់​ទីប្រជុំជន​មួយ​កន្លែង​ក្នុង​ទឹកដី ស្រុក​បាណ​ន់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ២៤ ធ្នូ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ​។ នេះ​បើ​ការ​ផ្ដល់​ព័​ត៏​មាន​បឋម​ពី​អាជ្ញាធរ​ស្រុក​បាណ​ន់​។

លោក ស្រេង សុខា អភិបាលស្រុក​បាណ​ន់ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បើ​តាម​លោក​សួរនាំ​ទៅ​កាន់​មន្ត្រី​មូលដ្ឋាន និង​ចុះ​ពិនិត្យ​ផ្ទាល់ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ដែល​រស់នៅ​ក្បែរ​តំបន់​យន្តហោះ​ថៃ​ទម្លាក់​គ្រាប់បែក ពួក​គាត់​បាន​ជន្លៀស​ចេញ​ភ្លាម​ៗ ព្រោះ​ពួក​គាត់​នៅ​កៀក​នឹង​ទីតាំង​កើតហេតុ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាព​ច្រើន នៅ​តាម​បណ្ដា​ឃុំ​នានា បាន​បិទទ្វារ​ផ្ទះ តែ​ពួក​គាត់​សម្ងំ​នៅ​កនុងផ្ទះ មិន​រត់​ចាកចេញ​ទៅ​ណា​ទេ​។ យន្តហោះ​ចម្បាំង នៃ​ប្រទេស​ថៃ ដែល​ក្រសួងការពារជាតិ​កម្ពុជា សន្និដ្ឋាន​ថា ប្រភេទ «T-50» បាន​ហោះ​រំលោភ​បំពាន​ចូល​អធិបតេយ្យ​កម្ពុជា មក​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់​ចំនួន​០៤​គ្រាប់ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ២៤ ធ្នូ ក្នុងភូមិ​សាស្ត្រ ឃុំ​ឈើទាល និង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ដែល​ជា​តំបន់​ទីប្រជុំជន ខណៈ​សិស្សានុសិស្ស​គ្រប់​សាលារៀន​ទូ​ទាំង​ខេត្ត កំពុង​ស្ថិត​ក្ន​ង​ថ្នាក់រៀន ហើយ​អ្នកដំណើរ កំពុង​មមាញឹក​លើ​ដងផ្លូវ​នានា​។

យ៉ាងណា​ក្ដី តាម​រយៈ​កោះសន្តិភាព លោក ស្រេង សុខា អភិបាលស្រុក​បាណ​ន់ បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ សូមកុំ​ឲ្យ​ជ្រូ​ល​ច្របល់​។ ដើម្បី​សុវត្ថិភាព គូរ​តែ​សម្ងំ​នៅ​ក្នុងផ្ទះ​ជា​បណ្ដោះអាសន្ន​សិន ហើយ​រង់ចាំ​មើល​សភាព​ការ​ណ៏ ឬ ស្ដាប់​គោល​ការ​ណ៏​របស់​ថ្នាក់​នាំ​។

ក្នុង​ស្ថានភាព​បែប​នេះ លោក​អភិបាលស្រុក ហាក់​មានការ​ព្រួយបារម្ភ​ខ្លាំង ពី​ការ​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅ​លើ​ដងផ្លូវ ច្រើន​ជាង​ពី​ការ​នាំ​គ្នា​​ជម្លៀស​​ខ្លួន​ចេញពីផ្ទះ​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ គូរ​សម្ងំ​នៅ​ក្នុងផ្ទះ ឬ ទីកន្លែង​មាន​សុវត្ថិភាព​ណាមួយ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​រង់ចាំ​មើល​ស្ថាន​ការ​ណ៏ ឬ ផែនការ​ថ្នាក់ដឹកនាំ​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ