សារមន្ទីរខេត្តកំពង់ឆ្នាំង បើកឱ្យសិស្សានុសិស្ស សាលាបឋមសិក្សាគំរូក្រុង ចូលទស្សនាបុរាណវត្ថុរយៈពេល៣ថ្ងៃ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ សារមន្ទីរតាំងវត្ថុបុរាណនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបើកទ្វារទទួលសិស្សសាលាបឋមសិក្សាគំរូក្រុងរយៈពេល៣ថ្ងៃចាប់ពី ថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីឲ្យសិស្សានុសិស្សចូលទស្សនាវត្ថុបុរាណ ដែលបានដាក់តាំងនៅក្នុងសារមន្ទីរ ។
លោក ប៊ុនថន សុខាណារិទ្ធិ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការអនុញ្ញាតឱ្យសិស្សសាលាបឋមសិក្សា គំរូក្រុងដែលរៀនចាប់ពីថ្នាក់ទី ៣ដល់ទី៤ ក្នុងគោលបំណងឲ្យសិស្សស្វែងយល់ពីស្នាដៃ របស់ បុព្វបុរសដូនតារបស់យើងពីអតីតកាល ។ស្នាដៃមរតកដូនតាដែលបានបន្សល់ ទុកនៅក្នុងសារៈមន្ទីរ មានដូចជាកាក់ លោហៈ កុលាភាជ បុរាណ និងស្នាដៃជាច្រើនទៀតរបស់ដូនតាយើង ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងបានបន្សល់ទុកតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ។
នៅក្នុងឱកាសបានទស្សនានៅវត្ថុបុរាណទាំងនោះសិស្សានុសិស្សទាំងអស់ពោរពេញដោយស្នាមញញឹមនៅពេលបានទស្សនានៅវត្ថុបុរាណដ៏សំបូរបែប ដែលជាវត្ថុបុរាណមានប្រវត្តិសាស្ត្រ ដ៍យូរលង់ណាស់មកហើយ។ ជាមួយគ្នានេះសិស្សានុសិស្សទាំងអស់បាទព្យាយាមត្រង់ត្រាប់ស្ដាប់ការពន្យល់វត្ថុនីមួយៗពីមន្ត្រីជំនាញនៃមន្ទីរវប្បធម៌វិចិត្រសិល្បៈដែលបានបញ្ជាក់ពីអាយុកាលរបស់វត្ថុបុរាណទាំងនោះនិងស្នាដៃសិល្បៈជំនាន់បុព្វបុរសពីមួយជំនាន់ទៅមួយជំនាន់ ដែលសុទ្ឋសឹងជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងបានបន្សល់ទុកមករហូតដល់បច្ចុប្បន្ន។
លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថារយៈពេល ៣ថ្ងៃដែលសិស្សសាលាបឋមសិក្សាគំរូក្រុងពីថ្នាក់ទី ៣ ដល់ទី ៤ ចូលទស្សនាក្នុងមួយថ្ងៃចំនួន ៥០ នាក់៣ថ្ងៃសរុបចំនួន ១៥០នាក់។បានមកទស្សនានៅទីនេះ ។
តាមគម្រោងលោកនិងបន្តគ្រងបើកឲ្យសិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យមកទស្សនាបន្តដើម្បីឲ្យពួកគាត់បានស្គាល់អំពីវប្បធម៌មរតកដូនតា ដ៏មានតម្លៃ ពីបុរាណកាល ៕





























ចែករំលែកព័តមាននេះ