ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​បន្ត​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ៥ ៤៥១ ដុល្លារ​/​តម្លឹង

2 ម៉ោង មុន

បរទេស ៖ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ មាស​អន្តរជាតិ​បាន​ទម្លុះ​តម្លៃ ៤ ៥០០ ដុល្លារ​ក្នុង​១​អោន ឬ…

បរទេស ៖ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ មាស​អន្តរជាតិ​បាន​ទម្លុះ​តម្លៃ ៤ ៥០០ ដុល្លារ​ក្នុង​១​អោន ឬ ៥ ៤២១ ដុល្លារ​ក្នុង​១​តម្លឹង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ដែល​បណ្តា​វិនិយោគិន​សម្រុក​វិនិយោគ​លើ​លោហៈ​ដ៏​មាន​តម្លៃ​នេះ ដើម្បី​ការពារ​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ និង​ពាណិជ្ជកម្ម បូក​រួម​ទាំង​ការ​រំពឹង​ទុក​កាន់តែ​ខ្ពស់​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក (Fed) នៅ​ឆ្នាំ ២០២៦​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​។

គិត​ត្រឹម​ម៉ោង ២:៥៥​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥ តម្លៃ​មាស​បាន​កើនឡើង ០,២% នៅ​ក្នុង​តម្លៃ ៤. ៤៨៦ ដុល្លារ​/​អោន ឬ ៥ ៤០៤ ដុល្លារ​/​តម្លឹង បន្ទាប់​ពី​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ៤ ៥២៥ ដុល្លារ​/​អោន ឬ ៥ ៤៥១ ដុល្លារ​/​តម្លឹង​។ អ្នកវិភាគ​អន្តរជាតិ​មួយ​ចំនួន​បាន​លើក​ឡើង តម្លៃ​មាស​កំពុង​កំណត់​គោលដៅ​ដល់ ៥ ០០០ ដុល្លារ​/​អោន ឬ ៦ ០២៤ ដុល្លារ​/​តម្លឹង នៅ​រយៈពេល ៦ ទៅ ១២ ខែ​ខាង​មុខ​។

នៅ​ឆ្នាំ ២០២៥ តម្លៃ​មាស​បាន​កើនឡើង ៧០% ហើយ​រហូត​មក​ដល់​ពេល​នេះ ដែល​ជា​ការ​កើនឡើង​ប្រចាំឆ្នាំ​ដ៏​ខ្ពស់​បំផុត ចាប់តាំងពី​ឆ្នាំ ១៩៧៩ ជំរុញ​ដោយ តម្រូវការ​ដ៏​រឹង​មាំ​នៃ​លោហៈធាតុ​ដ៏​មាន​តម្លៃ​មួយ​នេះ ព្រមទាំង​ការ​រំពឹង​ទុក​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក នៅ​ឆ្នាំ​ក្រោយ គួប​ផ្សំ​នឹង​ការ​សម្រុក​ទិញ​ស្កុ​ក​ទុកជា​ទុនបម្រុង​របស់​បណ្តា​ធនាគារកណ្តាល​លើ​ពិភពលោក​។

មាស​ត្រូវ​បាន​ចាត់ទុកជា​ទ្រព្យសកម្ម​មាន​សុវត្ថិភាព​បំផុត​។ តម្លៃ​កើនឡើង​នៅ​ពេល​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង ខណៈ​ដែល​កម្សោយ​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្វើ​ឱ្យ​មាស​មាន​តម្លៃ​ថោក​ជាង សម្រាប់​អ្នកទិញ​នៅ​បរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ