ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន២៦​គ្រាប់​ចូល​ភូមិសាស្ត្រ​ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង

2 ម៉ោង មុន
  • បាត់ដំបង

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ​យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ២៦​គ្រាប់​ចូល​ភូមិសាស្ត្រ​ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ក្រសួងការពារជាតិ​បាន​លើក​ឡើង​ពីនូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ​យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ២៦​គ្រាប់​ចូល​ភូមិសាស្ត្រ​ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ពីនូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា និង​ហេដ្ឋា រចនាសម្ព័ន្ធ​ស៊ី​វិល នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង នា​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នៅ​ម៉ោង ១០:២៨​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ២៦​គ្រាប់​ចូល​ភូមិសាស្ត្រ​ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ក្នុង​នោះ​ក៏​មាន​គ្រាប់​បាន​ផ្លោង​ចូល​វត្ត​ចាន់​ដែង​ផង​ដែរ​។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា សកម្មភាព​ខាងលើ​ជា​ការ​វាយប្រហារ​ដ៏​កំរោល ដោយ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។

ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា​កងកម្លាំង​កម្ពុជា​បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ ណា​ក៏​ដោយ​។

ក្រសួង​ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​តាមដាន​និង​ទទួល​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ ព្រមទាំង​ចូលរួម​សហ​ការណ៍ និង​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ