ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃ​កា.ប់​ប្អូនថ្លៃ​​ ព្រោះ​ខឹង​លួ.ច​មាន់​ហើយយក​មក​ហូប​ឌឺ​ទៀត

2 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​បងថ្លៃ​កាប់​មួយ​កាំបិត​ផ្ទះ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែរឿង​​លួច​មាន់​បងថ្លៃ​បាន​ហើយ ស្ងោរ​ឆ្អិន​កាន់​យក​ទៅ​​ហូប​បញ្ឈឺ​ទៀត​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង 5 និង 30…

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​បងថ្លៃ​កាប់​មួយ​កាំបិត​ផ្ទះ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែរឿង​​លួច​មាន់​បងថ្លៃ​បាន​ហើយ ស្ងោរ​ឆ្អិន​កាន់​យក​ទៅ​​ហូប​បញ្ឈឺ​ទៀត​។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង 5 និង 30 នាទី​ល្ងាច ថ្ងៃ​ទី 23 ធ្នូ នៅផ្ទះ​ជនសង្ស័យ ដែល​ស្ថិត​ក្នុងភូមិ​វ័​រ​យាវ ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ឈ្មោះ ឌី ឌឿ​ន ភេទ​ប្រុស អាយុ 40 ឆ្នាំ​ត្រូវជា​ប្អូនថ្លៃ រង​របួស​ត្រង់​ពោះ ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ របួស​ធន់​ធ្ង​រ ចំណែក​ជន​បង្ក​មានឈ្មោះ​ប៊ុត ប៊ូ ភេទ​ប្រុស អាយុ 46 ឆ្នាំ ត្រូវជា​បងថ្លៃ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​បង្ក​ដែល​ជា​បងថ្លៃ​បាន​បាត់​មាន់​ញឹកញាប់ មិនដឹង​ចោរ​មក​ពី​ខាង​ណា​លួច​។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ស្រាប់តែ​ឃើញ​ជន​រង គ្រោះជា​ប្អូនថ្លៃ បាន​យក​មាន់​ស្ងោរ​មួយ​ក្បាល​មក​អួត​ដោយ​និយាយ​ថា នេះ​មាន់​អ្ហែង​អញ​លួច​យក​មក​ស្ងោរ ឆ្ងាញ់​ណាស់​វើ​យ​។ ដោយ​ឮ​ប្អូនថ្លៃ​ឌឺដង​បែប​នេះ ក៏​ធ្វើ​ឲ្យ​បងថ្លៃ​ជា​ម្ចាស់​មាន់​កើតក្តី​ឆេវ​ទប់​កំហឹង​មិន​បាន ក៏​ស្ទុះ​ទៅ​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ប្អូនថ្លៃ​មួយ​កាំបិត​ចំពោះ បណ្ដាល​ឲ្យ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ ដួល​ដេក​នៅ​ហ្នឹង​ដី​មួយ​រំពេច ភ្លាម​នោះ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​ការ​រៀបរាប់​របស់​ក្រុម​គ្រួសារ ជន​រង​គ្រោះជា​ប្អូនថ្លៃ ជា​មនុស្ស​មិនសូវ​គ្រប់ រាង​បែក​បែក តែ​មិន​ដែល​បង្ក​បញ្ហា​អ្វី​ទេ​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ ដោយឡែក​ជន​បង្ក​ជា​បងថ្លៃ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ