ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខ្មែរ មក​ពី​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស ចូល​មក​ទស្សនា​នៅ​ប្រាសាទតាមាន់ធំ

18 ម៉ោង មុន

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ មក​ពី​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស បាន​និង​កំពុង​ពួតដៃគ្នា​យ៉ាង​សស្រាក់សស្រាំ ចូល​មក​ទស្សនា​នៅ​ប្រាសាទតាមាន់ធំ នៅ​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ២០២៥ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ព័ត៌មាន​ខេត្តឧត្តរមានជ័យ…

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ មក​ពី​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស បាន​និង​កំពុង​ពួតដៃគ្នា​យ៉ាង​សស្រាក់សស្រាំ ចូល​មក​ទស្សនា​នៅ​ប្រាសាទតាមាន់ធំ នៅ​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ២០២៥ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ព័ត៌មាន​ខេត្តឧត្តរមានជ័យ ។

សូម​ជម្រាប​ថា តំបន់​ទេសចរណ៍​ប្រាសាទតាមាន់ធំ ស្ថិត​នៅ​លើ​ខ្នងភ្នំ​ដងរ៉ែក ក្នុង​ទឹកដី​ភូមិ​គោក​មន ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ នៅ​ចម្ងាយ​ពី​ប្រាសាទតាមាន់តូច ២​គីឡូម៉ែត្រ កន្លង​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​ឃ្លាតឆ្ងាយ​ពុំ ដែល​បាន​អញ្ជើញ​មក​ទស្សនា​ដោយសារ​ជួប​ការ​លំបាក​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​។ ខណៈ​នេះ បើ​ចង់​ធ្វើ​ដំណើរ​មក​ទស្សនា​តំបន់​ប្រាសាទតាមាន់ធំ តាម​ដងផ្លូវ​ជាតិ​លេខ​៥ ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​ដល់​ខេត្តបន្ទាយមានជ័យ ៣៥៩​គីឡូម៉ែត្រ ឆ្ពោះ​មក​ខេត្តឧត្តរមានជ័យ ១១០​គីឡូម៉ែត្រ​។ បើ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ មាន​ចម្ងាយ​៤៦៧​គីឡូម៉ែត្រ ធ្វើ​ដំណើរ​បន្ត ចេញពី​ទីរួមខេត្ត​ឧត្តរមានជ័យ ទៅ​តំបន់​ទេសចរណ៍​ប្រាសាទតាមាន់ធំ ៥៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ