ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​វៀតណាម​រួច​ពី​ទោ.ស​ប្រ.ហារ​ជីវិត​​​បន្ទាប់​ពី​សភា​អនុម័ត​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី

9 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ សេដ្ឋី​វៀតណាម​ លោក​ស្រី​ជឿង​មីឡាន​ អាច​មាន​សង្ឃឹម​រួច​ផុត​ពី​ទោស​ប្រហារ​ជីវិត​​បន្ទាប់​ពី​រដ្ឋ​សភា​វៀត​ណាម​នៅ​ថ្ងៃ​នេះ​បាន​សម្រេច​លុប​ចោល​ទោស​ប្រ​ហារ​ជីវិត​ពី​បទ​ល្មើស​ឆ​បោក​ និង​សកម្ម​ភាព​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋ​សភា​វៀត​ណាម​។ ​លោក​ស្រី​ជឿង​មីឡាន​​ជាប់​ចោទ​ពី​បទ​ឆ​បោក​ប្រាក់​១២​ពាន់​លាន​ដុល្លារ​​​។ នៅ​ថ្ងៃ​នេះ អ្នក​តំណាង​រាស្ត្រ​វៀតណាម​បាន​បោះ​ឆ្នោត​ជា​ឯក​ច្ឆន្ទ​ទៅ​លើ​សេចក្ដី​ព្រាង​​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​។ បទ​ល្មើស​ដទៃ​ទៀត​ដែល​ធ្លាប់​ជាប់​ទោស​ប្រហារ​ជីវិត​…

ទី​ក្រុង​ហាណូយ៖ សេដ្ឋី​វៀតណាម​ លោក​ស្រី​ជឿង​មីឡាន​ អាច​មាន​សង្ឃឹម​រួច​ផុត​ពី​ទោស​ប្រហារ​ជីវិត​​បន្ទាប់​ពី​រដ្ឋ​សភា​វៀត​ណាម​នៅ​ថ្ងៃ​នេះ​បាន​សម្រេច​លុប​ចោល​ទោស​ប្រ​ហារ​ជីវិត​ពី​បទ​ល្មើស​ឆ​បោក​ និង​សកម្ម​ភាព​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋ​សភា​វៀត​ណាម​។ ​លោក​ស្រី​ជឿង​មីឡាន​​ជាប់​ចោទ​ពី​បទ​ឆ​បោក​ប្រាក់​១២​ពាន់​លាន​ដុល្លារ​​​។

នៅ​ថ្ងៃ​នេះ អ្នក​តំណាង​រាស្ត្រ​វៀតណាម​បាន​បោះ​ឆ្នោត​ជា​ឯក​ច្ឆន្ទ​ទៅ​លើ​សេចក្ដី​ព្រាង​​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​។ បទ​ល្មើស​ដទៃ​ទៀត​ដែល​ធ្លាប់​ជាប់​ទោស​ប្រហារ​ជីវិត​ ហើយ​ឥឡូវនេះ​ត្រូវ​លុប​ចោល​វិញ​ពី​ក្រម​ព្រហ្ម​ទណ្ឌ​​ថ្មី​មាន​ដូចជា​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​, ការ​ផលិត​ឱសថ​ក្លែង​ក្លាយ​, ការ​រំខាន​សន្តិ​ភាព​, ការ​បង្ក​សង្គ្រាម​, ការ​ស៊ើប​ការណ៍​សម្ងាត់​ និង​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​។​ បទ​ល្មើស​ទាំង​នេះ​ត្រូវ​បន្ធូរ​បន្ថយ​មក​ត្រឹម​​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត​។

ដូច្នេះ អ្នក​ដែល​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​មុន​ថ្ងៃ​ទី​១ ខែ​កក្កដា​ ប៉ុន្តែ​មិន​ទាន់​ប្រហារ​ជីវិត​នៅ​ឡើយ​ទេ​អាច​នឹង​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​មក​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត​វិញ​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​លោក​ស្រី​ជឿង​មីឡាន​ម្នាក់​ផង​ដែរ​។ លោក​យ៉ាង​ហុង​ថាញ់​ដែល​ជា​មេ​ធាវី​របស់​លោក​ស្រី​ជឿង​មីឡាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌​មាន​អា​អែហ្វ​ប៉េ​ថាកូន​ក្ដី​របស់​លោក​​​នឹង​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ទោសមក​ត្រឹម​ជាប់​ពន្ធ​នាគារ​មួយ​ជីវិត​។ លោក​ថា​កូន​ក្ដី​​របស់​លោក​មាន​ចិត្ត​ត្រេក​អរ​ចំពោះ​ដំណឹង​នេះ​។​​

សម្រាប់​បទ​ល្មើស​ចំនួន​ដប់​ វៀតណាម​នៅ​តែ​រក្សា​ទុក​ទោស​ប្រហារ​ជីវិត​ដដែល។ ​ក្នុ​ងនោះ​មាន​អំពើ​មនុស្ស​ឃាត​, អំពើ​ក្បត់​ជាតិ​, អំពើ​ភេរវ​កម្ម​, ​ការ​បៀត​បៀន​ផ្លូវ​ភេទ​​កុមារ​ និង​ការ​រត់​ពន្ធ​គ្រឿង​ញៀន។​​ នៅ​វៀតណាម​ ការ​ប្រហារ​ជីវិត​ធ្វើ​ឡើង​ដោយ​ស្ងាត់​ៗ។ ដូច្នេះ គេ​មិន​អាច​ដឹង​ច្បាស់​ថា​តើ​នៅ​​​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ប្រហារ​ជីវិត​ក្នុង​មួយ​ឆ្នាំ​ៗ​។ សព្វ​ថ្ងៃ​នេះ​វៀតណាម​ច្រើន​អនុវត្ត​វិធី​ប្រហារ​ជីវិត​ដោយ​ចាក់​ថ្នាំ​សម្លាប់​បន្ទាប់​ពី​ការ​ប្រហារ​ជី​វិត​ដោយ​បាញ់​នឹង​កាំ​ភ្លើង​ត្រូវ​លុប​ចោល​តាំង​ពី​ឆ្នាំ​២០១១​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ