ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចម្ការ​ភ័យ​បះសក់ ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​ជាង​១០​គ្រាប់ ​ពេល​លើក​រង​ដាំដំឡូង

2 ខែ មុន

ខេត្តបាត់ដំបង​ ៖ គ្រាប់កាំភ្លើង​ត្បាល់​ ធុន​៦០​មីលីម៉ែត្រ ​ជាង​១០​គ្រាប់ ត្រួ​វ​ម្ចាស់​ចម្ការ​ប្រទះ​ឃើញ នៅ​ពេល​ចាប់ផ្ដើម​លើក​រង​ដាំដំឡូង​មី ​នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី២៥ មិថុនានេះ…

ខេត្តបាត់ដំបង​ ៖ គ្រាប់កាំភ្លើង​ត្បាល់​ ធុន​៦០​មីលីម៉ែត្រ ​ជាង​១០​គ្រាប់ ត្រួ​វ​ម្ចាស់​ចម្ការ​ប្រទះ​ឃើញ នៅ​ពេល​ចាប់ផ្ដើម​លើក​រង​ដាំដំឡូង​មី ​នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី២៥ មិថុនានេះ ត្រង់​ចំណុច​ភូមិ​កណ្ដាល ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​គេ​សន្និដ្ឋាន​ថា ជា​គ្រាប់​ដែលនៅ​សេសសល់​នៅ​ក្នុង​ដីតាំងពី​សម័យ​សង្គ្រាម ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៨០ ​។

ប្រភព​ពី​មន្ត្រី​មូលដ្ឋាន បាន​រាយ​ការ​ណ៏​ថា ប្រជាពលរដ្ឋ​ឈ្មោះ ភួង ហ៊ួ​ត ប្រុស​អាយុ​៥៨​ឆ្នាំ ជា​ម្ចាស់​ចម្ការ ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​ទាំងនោះ​ ។

សេចក្ដី​រាយ​ការ​ណ៏ ​បាន​ឲ្យ​ដឹង​ទៀត​ថា គាត់​បាន​ប្រទះ​ឃើញ​នៅ​ពេល​គាត់​ចាប់ផ្ដើម​លើក​រង​ដាំដំឡូង​មី ប៉ុន្តែកាលពេល​ចុះ​ភ្ជួរ​ រាល់​ឆ្នាំ​កន្លង​មក មិន​ធ្លាប់​ប្រទះ​ឃើញ​ម្ដង​សោះ បែរជា​ប្រទះ​ឃើញ​នៅ​ពេល​នេះ ពេល​ដែល​គាត់​ចុះ​ភ្ជួរ​លើក​រង​ដាំដំឡូង ធ្វើ​ឲ្យ​គាត់​ភ័យរន្ធត់ តែ​សំណាងល្អ​ ពុំ​មាន​ផ្ទុះ​ទេ ​។

យ​ពី​ប្រទះ​ឃើញ​គ្រាប់កាំភ្លើងរ​ណូ​ក​រណែល​លើ​ដីចម្ការ​បែប​នេះ ម្ចាស់​ចម្ការ ​ក៏​បាន​រាយ​ការ​ណ៏​ប្រាប់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ដែនដី​ភ្លាម​ៗ​ដែរ ដើម្បី​ចុះ​ពិនិត្យ​ ។

គេ​ឃើញ​សមត្ថកិច្ច និងមន្ត្រី​អង្គភាព​កម្ចាត់​មីន ស៊ី​ម៉ាក់ បាន​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ ដើម្បី​ពិនិត្យ និងធ្វើការ​រុករក​គ្រាប់​បន្ត​នៅ​តំបន់​នោះ​ ។

បើ​តាម​មន្ត្រី​មូលដ្ឋាន បាន​រាយ​ការ​ណ៏​ថា គ្រាប់​ដែល​គេ​រក​ឃើញ​នៅ​លើ​ដីចម្ការ​ មាន​ចំនួន​១១​គ្រាប់ ក្នុង​នោះ​គ្រាប់កាំភ្លើង​ត្បាល់​ធុន​៦០​មីលីម៉ែត្រ ចំនួន​១០​គ្រាប់ និងប្រភេទ​គ្រាប់ឡង់​ ចំនួន​០១​គ្រាប់​។ គ្រាប់​ទាំងនេះ​ មួយ​ចំនួន មាន​សភាព​ច្រេះ​ចាប់ តែ​វា​អាច​បង្ក​គ្រោះថ្នាក់ ប្រ​សិន​ធ្វើ​ឲ្យ​បះ​ពាល់​ធ្ងន់ធ្ងរ ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ពិនិត្យ​ជាក់ស្ដែង ​លើ​ស្ដា​នភា​ព​គ្រាប់ និងទីកន្លែងកាក​សំណល់​សង្គ្រាម​ទាំងនេះ ត្រូវ​បាន​គេ​កប់​ក្នុង​ដីអំឡុង​សង្គ្រាម​ក្នុង​ទស​វត្ស​ឆ្នាំ​៨០ ហើយ​វា​នៅ​សេសសល់​រហូត​មក​ដល់​ពេល​នេះ​។ ប៉ុន្តែ​ក្រោយ​ពី​ត្រូ​ត​ពិនិត្យ និងរាវរក​បន្ថែម​លើ​ទីតាំង​នោះ មន្ត្រី​ស៊ី​ម៉ាក់ បាន​យក​ប្រមូល​យក​គ្រាប់​យុទ្ធភណ្ឌ​ទាំង​១១​គ្រាប់​នោះ​ ទៅ​កម្ទេច​ចោល​ហើយ​ ។

ទោះ​យ៉ាងណា ប្រជាពលរដ្ឋ ដែល​រស់នៅ​ឬធ្វើ​ចម្ការ​នៅ​តំបន់​នោះ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន បើ​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង ឬ មានការ​សង្ស័យ ត្រូវ​រាយ​ការ​ណ៏​ជា​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ ឬសមត្ថកិច្ច ឬមន្ត្រី​អង្គភាព​កម្ចាត់​មីន ស៊ី​ម៉ាក់ ​ផ្ទាល់ ដែល​នៅ​ជិត​បំផុត ដើម្បី​ចុះ​អន្តរា​គម​ន៏​ទាន់​ពេលវេលា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ