ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​បាត់​ដាន​ លោក អូបាម៉ា គាំ​ទ្រ​ម៉ាឡេស៊ី​ដែល​រង​ការ​រិះ​គន់​

11 ឆ្នាំ មុន

ប្រធានា​ធិប​តី​អាមេរិក​ លោក បារ៉ាក់​​ អូបាម៉ា​ អះ​អាង​កាល​ពី​​ថ្ងៃ​ទី​​២៦ មេសា​ ​ពេល​លោក​ទៅ​កាន់​ម៉ាឡេស៊ី​​ក្នុង​ក្រប​ខណ្ឌ​​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​អាស៊ី​ ​ពី​ការ​គាំ​ទ្រ​របស់​លោក​ចំពោះ​​អាជ្ញាធរ​ម៉ាឡេស៊ី​ ដែល​រង​​ការ​រិះ​គន់​ដោយ​សារ​​​ការ​គ្មាន​ប្រសិទ្ធ​ភាព​ ក្នុង​ការ​​តាម​រក​​​យន្ត​ហោះ​បាត់​​ដាន ជើង​ហោះ​ហើរ MH370 ចាប់​តាំង​​ពី​ថ្ងៃ​ទី​៨​ មីនា

ប្រធានា​ធិប​តី​អាមេរិក​ លោក បារ៉ាក់​​ អូបាម៉ា​ អះ​អាង​កាល​ពី​​ថ្ងៃ​ទី​​២៦ មេសា​ ​ពេល​លោក​ទៅ​កាន់​ម៉ាឡេស៊ី​​ក្នុង​ក្រប​ខណ្ឌ​​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​អាស៊ី​ ​ពី​ការ​គាំ​ទ្រ​របស់​លោក​ចំពោះ​​អាជ្ញាធរ​ម៉ាឡេស៊ី​ ដែល​រង​​ការ​រិះ​គន់​ដោយ​សារ​​​ការ​គ្មាន​ប្រសិទ្ធ​ភាព​ ក្នុង​ការ​​តាម​រក​​​យន្ត​ហោះ​បាត់​​ដាន ជើង​ហោះ​ហើរ MH370 ចាប់​តាំង​​ពី​ថ្ងៃ​ទី​៨​ មីនា មក ។

ដោយ​ដក​ស្រង់​សម្តី​ប្រធានា​ធិប​តី​អាមេរិក​ រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​​ម៉ាឡេ​ស៊ី​ លោក ហីុសាម មូដ​ឌីន ហ៊ូសេន​ ថ្លែង​ថា​ លោក អូបាម៉ា​ មាន​ប្រសាសន៍​ថា​ ផ្លូវ​ពិត​ជា​វែង​​ ហើយ​មាន​ការ​លំបាក​បំផុត​ ។ យើង​នឹង​​ធ្វើ​ការ​​រួម​គ្នា​ ហើយ​ខ្ញុំ​គាំ​ទ្រ​ជា​និច្ច​ ។

យន្ត​ហោះ​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​ MH370  បាន​​​បាត់​ដាន​​ចាប់​តាំង​​ពី​ថ្ងៃ​ទី​៨ មីនា​ មក​ ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​​២៣៩​នាក់ ដែល​មាន​ជន​ជាតិ​​ចិន​​១៥៣​នាក់ ។ យន្ត​ហោះ​នោះ​ដែល​​ហោះ​ពី​ទី​ក្រុង​​គួឡា​ឡាំពួរ​ទៅ​កាន់​ក្រុង​ប៉េកាំង​ សង្ស័យ​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​មហា​សមុទ្រ​ឥណ្ឌា​ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ ពុំ​ទាន់​​រក​ឃើញ​​​​ដាន​ណា​មួយ​នៅ​ឡើយ​ ទោះ​បី​មាន​ប្រតិ​បត្តិ​ការ​តាម​រុក​រក​​ដ៏​ធំ​បំផុត​ដែល​នៅ​បន្ត​ទៀត​ក្តី ។

បន្ទាប់​ពី​ទៅ​កាន់​ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​ លោក អូបាម៉ា ប្រធានា​ធិប​តី​អាមេរិក​ដំបូង​គេ​​​ដែល​ទៅ​កាន់​ម៉ាឡេស៊ី​ ចាប់តាំង​ពី​៥០​ឆ្នាំ​មក​ហើយ​​នោះ បាន​មក​ដល់​ទី​ក្រុង​កួឡា​ឡាំពួរ​ កាល​ពី​ថ្ងៃ​ទី​២៦​ មេសា​ ហើយ​បន្ទាប់​ពី​នោះ​ លោក​បន្ត​ដំណើរ​​ទៅ​​កាន់​ប្រទេស​ហ្វ៊ីលីពីន​​ទៀត​ មុន​ពេល​វិល​ទៅ​ស្រុក​វិញ ។

​ទំនាក់​ទំនង​​រវាង​​អាមេរិក​ និង​ម៉ាឡេស៊ី​ មាន​ភាព​តាន​តឹង​​ពី​ឆ្នាំ​​១៩៨១​ ដល់​២០០៣​ ពេល​ប្រទេស​ម៉ាឡេស៊ី​ ដឹក​នាំ​ដោយ​លោក​ មហា​ធៀរ មហា​ម៉េដ ដែល​អាមេរិក​​ធ្វើ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ទំនាក់​ទំនង​ពាណិ​ជ្ជ​កម្ម​នៅ​តែ​មាន​ ហើយ​ទំនាក់​ទំនង​​ទាំង​ឡាយ​ មាន​​ការ​កែ​លម្អ​​ខ្លាំង ក្រោម​រដ្ឋា​ភិបាល​បច្ចុប្បន្ន​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ណាជីប រ៉ាហ្សាក់ ៕