ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ការ​​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ចំពោះ​អន្តរា​គមន៍​យោធា​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​

11 ឆ្នាំ មុន

សភាព​ការណ៍​នៅ​អ៊ុយ​ក្រែន​កាន់តែតាន​តឹង​នាំ​ឱ្យ​មាន​ការភ័យ​ខ្លាចកាន់​តែ​ខ្លាំង​ចំពោះ​អន្តរា​គមន៍​យោធា​រុស្ស៊ី​ចូល​ក្នុង​ប្រទេស​នេះ ។​ ការ​ភ័យ​ខ្លាច​នោះ​កើត​មាន​ក្រោយ​ពីមន្ទីរ​ប៉ង់​តា​ហ្គោន​ និង​អ៊ុយ​ក្រែន​បា​នបរិហារ​​រុស្ស៊ី​ពី​ការ​រំលោ.ភ​បំពាន​ដែន​អាកាស​អ៊ុយ​ក្រែន​ ព្រម​ទាំង​ខណៈ​ពេល​ដែលពួក​បំបែក​ខ្លួន​និយម​សិ្នទ្ធ​រុស្ស៊ី​បាន​ចាប់​ឃុំទុក​​សមាជិក​១៣​រូប​

សភាព​ការណ៍​នៅ​អ៊ុយ​ក្រែន​កាន់តែតាន​តឹង​នាំ​ឱ្យ​មាន​ការភ័យ​ខ្លាចកាន់​តែ​ខ្លាំង​ចំពោះ​អន្តរា​គមន៍​យោធា​រុស្ស៊ី​ចូល​ក្នុង​ប្រទេស​នេះ ។​ ការ​ភ័យ​ខ្លាច​នោះ​កើត​មាន​ក្រោយ​ពីមន្ទីរ​ប៉ង់​តា​ហ្គោន​ និង​អ៊ុយ​ក្រែន​បា​នបរិហារ​​រុស្ស៊ី​ពី​ការ​រំលោភ​បំពាន​ដែន​អាកាស​អ៊ុយ​ក្រែន​ ព្រម​ទាំង​ខណៈ​ពេល​ដែលពួក​បំបែក​ខ្លួន​និយម​សិ្នទ្ធ​រុស្ស៊ី​បាន​ចាប់​ឃុំទុក​​សមាជិក​១៣​រូប​នៃ​បេសក​កម្ម​របស់​អង្គ​ការ​សន្តិ​សុខ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​នៅ​អឺរ៉ុប​ OSCE ។​

ទន្ទឹម​គ្នា​នេះដែរ​ សហរដ្ឋ​អាមេរិក​និង​សហ​ភាព​អឺរ៉ុប​គ្រោង​អនុម័ត​ចាប់​ពី​ថ្ងៃទី​២៨​ មេសា នូវការ​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត​ប្រឆាំង​ក្រុង​មូស្គូ។​ គឺ​មន្ទីរ​ប៉ង់​តា​ហ្គោន​ដែល​កាលពីថ្ងៃទី​​២៥​ មេសា​ កន្លង​មក​នេះ​ចោទប្រកាន់​រុស្ស៊ីថា​​ រំលោភ​បំពាន​ជា​ច្រើន​លើក​លើ​ដែន​អាកាស​អ៊ុយ​ក្រែន​កាល​ពីថ្ងៃ​​ទី​២៤ និង​២៥​ មេសា ។​

ជា​ការ​ឆ្លើយតប​វិញ កាលពីថ្ងៃ​ទី​២៦ មេសា​ ក្រុង​មូស្គូ​បាន​បដិសេធ​រាល់​ការ​លុក​លុយ​ចូល​ដែន​អាកាស​អ៊ុយ​ក្រែន ។​ កាលពីថ្ងៃ​​ទី​២៦ មេសា​ នាយក​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​និយាយ​ថា​ បណ្តា​យន្ត​ហោះ​រុស្ស៊ី​ហោះ​រំលោភ​ដែន​អាកាស​អ៊ុយ​ក្រែន​ ដើម្បី​ជំរុញ​អ៊ុយ​ក្រែន​ឱ្យ​បាញ់​មីស៊ីល​​១​គ្រាប់​​ បន្ទាប់​មក​ធ្វើ​ការ​ចោទប្រកាន់​អ៊ុយ​ក្រែន​ថា​ បង្ក​សង្គ្រាម​មួយ​ប្រឆាំង​រុស្ស៊ី​ ។​ ពេល​នោះ​ហើយ​កង​ទ័ព​រុស្ស៊ី​ជា​មហា​អំណាច​យោធាធំ​ទី​២​ លើ​ពិភព​លោក​បន្ទាប់​ពី​សហ​រដ្ឋអាមេរិក នឹង​បាន​លេស​លុក​លុយ​ចូល​អ៊ុយ​ក្រែន ។​

ក្នុង​បរិយាកាស​តាន​តឹង​ក្រុម​ប្រទេស​ G-7 បាន​សម្រេច​ដាក់​ទណ្ឌ​កម្ម​ថ្មីៗ​ប្រឆាំង​ក្រុង​មូស្គូ ពិសេស​ទណ្ឌ​កម្ម​ថ្មីរបស់​​អាមេរិក​អាច​ប្រកាស​ចាប់​ពីថ្ងៃ​ទី​២៨​ មេសា​ទៅ ។​

ចំណែក​សមា​ជិក​១៣​នាក់​របស់​អង្គការ OSCE ដែល​ទទួល​ការ​ចោទប្រកាន់​ពី​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្ស៊ី​ថា​ ​ធ្វើ​ចារ​កម្ម​នោះ​ត្រូវបាន​ពួក ជីវពល​ស្និទ្ធ​រុស្ស៊ី​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៥ មេសា​ ហើយ​ពួកគេ​នៅ​បន្ត​​ឃុំ​ទុក​ ដោយ​ពួក​​បំបែក​ខ្លួន​និយម​នៅ​ក្រុង​ស្លាវី​យ៉ានស្ក៍​ភាគ​ខាង​កើត​អ៊ុយ​ក្រែន ។​ ពួក​បំបែក​ខ្លួន​និយម​នៅ​ក្រុង​ស្លាវី​យ៉ានស្ក៍​ កាលពី​ថ្ងៃទី​២៦​ មេសា​ និយាយ​ថា​ ត្រៀមចរចា​ឱ្យ​មាន​ការ​ដោះ​ដូរគ្នា​មួយ ។​

លោកវីយ៉ាត​ឆេ​ស្លាវ​ ប៉ូណូ​ម៉ារី​អូហ្វ​ អភិ​បាល​ក្រុង​ស្លាវី​យ៉ានស្ក៍​ ប្រកាស​ដោយ​ខ្លួន​ឯង​និយាយ​ទៅ​កាន់​សារ​ព័ត៌​មាន​ថា​ ពួក​កាន់​អំណាច​នៅ​ក្រុង​គៀវ​បាន​ឃុំ​ឃាំង​បណ្តា​មនុស្ស​របស់​យើង​ អាស្រ័យ​​ហេតុ​នេះ​បើ​អាច​ទៅ​រួច យើង​ត្រៀម​ធ្វើ​ការ​​ដោះ​ដូរ​គ្នា ។ គឺ​កង​ទាហាន​អ៊ុយ​ក្រែន​ដែល​ស្ថិត​នៅលើ​ដែន​ដីរបស់​យើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​យើង​ រួច​សមា​ជិក​ OSCE ទាំង​​នេះ​ពិត​ណាស់​ជា​ឈ្លើយ​សឹក​របស់​យើង ។​ លោក​បញ្ជាក់​ថា​ មនុស្ស​ទាំង​នេះ​ត្រូវ​សួរ​ចម្លើយ​​ពី​សកម្មភាព​ទាំងឡាយ​របស់​ពួកគេ និង​សួរថា ហេតុ​អី​បាន​ជាពួកគេ​មក​កាន់​ស្លាវី​យ៉ានស្ក៍​ ។ ឈ្លើយ​សឹក​ទាំង​នេះ​ក្នុង​ពេល​មានសង្គ្រាម​អាច​ធ្វើ​ការ​ដោះដូរគ្នា​ ដែល​នោះ​ជាច្បាប់​អន្តរ​ជាតិ ។​

តាមពិត​មានអ្នក​សង្កេត​ការណ៍​របស់ OSCE ៨​នាក់​អម​ដំណើរ​ដោយ​បណ្តា​នាយ​ទាហាន​អ៊ុយ​ក្រែន​ត្រូវ​ចាប់​ខ្លួន​ ពេល​ពួកគេ​ធ្វើ​ដំណើរ​​តាម​រថយន្ត​បឺស​១​គ្រឿង​តាមដង​វិថី​នៃ​ទីក្រុង​ស្លាវី​យ៉ានស្ក៍​ ជាទីតាំង​របស់​ពួក​ជីវ​ពល​ស្និទ្ធ​រុស្ស៊ី ។​ យោង​តាម​ភ្នាក់​ងារ​សន្តិសុខ​អ៊ុយ​ក្រែន​ SBU ថា ពួកគេត្រូវ​ចាប់​ឃុំ​ទុក​ក្នុង​លក្ខ​ខណ្ឌ​អមនុស្ស​ធម៌​​នៅ​ក្រោម​ដី​នៃទីតាំង​របស់​ពួក​ភេរវ​ករ ។ នេះ​ជា​ពាក្យ​ហៅរបស់​ក្រុង​គៀវ​ សំដៅ​លើ​ពួក​បំបែក​ខ្លួន​និយម ។​ អភិបាល​ក្រុង​ស្លាវី​យ៉ានស្ក៍​អះ​អាង​​ផ្ទុយ​ពី​នេះ​ថា​ ពួកគេពិត​ជារក្សាទុក​ដោយ​ប្រពៃ។ ទាហាន​ម្នាក់​មាន​ជំងឺ​ទឹក​នោម​ផ្អែម តែ​ពុំ​ធ្ងន់​ធ្ងរ​ទេ​ ព្រោះ​មានថ្នាំពេទ្យ ។​

OSCE កំពុង​តែ​ធ្វើ​ការទាក់​ទង​ជាមួយ​ពួក​សកម្ម​ប្រយុទ្ធ​ស្និទ្ធ​រុស្ស៊ី​ ដើម្បី​ឱ្យ​ទទួលបាន​ការ​ដោះ​លែង​ពួក​អ្នក​សង្កេត​ការណ៍​យោធា​ទាំង​នេះ។​ ក្នុង​ចំណោម​ពួកអ្នក​​សង្កេត​ការណ៍​ដែល​ត្រូវ​ចាប់​ខ្លួន​មានជន​ជាតិ​អាល្លឺម៉ង់​៤​នាក់​ និង​អ្នក​បក​ប្រែ​ម្នាក់​ ក្រៅ​ពីនេះ​មាន​ជន​ជាតិ​ឆេក​ម្នាក់​ ដា​ណឺ​ម៉ាក​ម្នាក់ និង​ស៊ុយ​អែត​ម្នាក់ រួច​អ្នក​ក្រៅ​ពីនេះ​ជា​នាយ​ទាហាន​អ៊ុយ​ក្រែន ៕​