ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លិច​នាវា​​ហើយ​រង​ការវាយ​ប្រហារ នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​សុំ​លាលែង​

11 ឆ្នាំ មុន

​នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ លោក Chung Hong-Won បាន​សុំ​លាលែង​ពី​តំណែង​​​ កាល​ពី​ថ្ងៃ​ទី​២៧ មេសា ដោយ​សារ​ការ​រិះ​គន់​​ជា​ច្រើន​ចំពោះ​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល​​លោក ក្រោយ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​ឈ្មោះ Sewol កាល​ពី​ថ្ងៃ​ទី​១៦ មេសា កន្លង​មក​​​នេះ​ បណ្តាល​​ឱ្យ​មនុស្ស​​ស្លា.ប់​ និង​បាត់​ខ្លួន​ជាង​៣០០​នាក់​​មក ។

​នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ លោក Chung Hong-Won បាន​សុំ​លាលែង​ពី​តំណែង​​​ កាល​ពី​ថ្ងៃ​ទី​២៧ មេសា ដោយ​សារ​ការ​រិះ​គន់​​ជា​ច្រើន​ចំពោះ​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល​​លោក ក្រោយ​ការ​លិច​នាវា​ដឹក​អ្នក​ដំណើរ​ឈ្មោះ Sewol កាល​ពី​ថ្ងៃ​ទី​១៦ មេសា កន្លង​មក​​​នេះ​ បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់​ និង​បាត់​ខ្លួន​ជាង​៣០០​នាក់​​មក ។

​ក្នុង​សង្ក​ថា​ខ្លី​មួយ​លោក Chun Hong-Won ថ្លែង​ដោយ​បាំង​មុខ​​ថា​ ខ្ញុំ​ចង់​លា​ចេញ​ពី​តំណែង​​ភ្លាមៗ​​ ក៏​ប៉ុន្តែ​​ការ​គ្រប់​គ្រង​សភាព​ការណ៍​ជា​អាទិ​ភាព​ដំបូង ហើយ​ខ្ញុំ​យល់​ថា​​នោះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ ដែល​ត្រូវ​ជួយ​មុន​ពេល​ខ្ញុំ​ចាក​ចេញ​ ។ ក៏​ប៉ុន្តែ​ខ្ញុំ​បាន​​សម្រេច​ចិត្ត​​លាលែង​នា​ពេល​​នេះ​ ដើម្បី​កុំ​ឱ្យ​ខ្លួន​ខ្ញុំ​ជា​អម្រែក​មួយ​ចំពោះ​រដ្ឋា​ភិបាល ។

ជន​រង​​គ្រោះ​​ភាគ​ច្រើន​​​​ដោយ​សារ​​ការ​លិច​នាវា​នោះ​គឺ​​ជា​សិស្ស​សាលា​ដែល​ធ្វើ​ដំណើរ​សិក្សា​។ ពួក​គេ​​បាន​ទទួល​បញ្ជា​ឱ្យ​នៅ​ស្ងៀម​ត្រង់​កន្លែង​អង្គុយ​ រង់​ចាំ​ការ​ណែ​នាំ​​នានា ដោយ​ពុំ​ត្រូវ​បាន​ជម្លៀស​ចេញ​ភ្លាមៗ​​ពេល​នាវា​​នោះ​កំពុង​តែ​​លិច​ឡើយ រួច​ពួក​គេ​ត្រូវ​ស្លាប់ ។ នាវា​​ Sewol ដែល​​ធ្វើ​ដំណើរ​រវាង​​កំពង់​ផែ​​ Incheon ជិត​ក្រុង​សេអ៊ូល​ និង​កោះ​ Jeju ដឹក​អ្នក​ដំណើរ​ និង​សមា​ជិក​ក្រុម​នាវិក​៤៧៦​នាក់​ ក្នុង​នោះ​​៣៣៥​នាក់ គឺ​សិស្ស​សាលា និង​គ្រូៗ​របស់​ពួក​គេ ។ ចំនួន​សាក​សព​មនុស្ស​ដែល​ស្រង់​ចេញ​ពី​ទឹក​រហូត​មក​ទល់​ពេល​នេះ​មាន​សរុប​១៨៧​នាក់​ហើយ​ ។

កំហឹង​​របស់​សាច់​ញាតិ​​គ្រួសារ​ជន​រង​គ្រោះ​​ គឺ​ការយឺត​យ៉ាវ​​នៃ​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​ និង​ការ​ផ្តល់​ព័ត៌មាន​មិន​ច្បាស់​​របស់​រដ្ឋា​​ភិបាល ។ ការ​សុើប​​អង្កេត​មួយ​​ ក្រោយ​គ្រោះ​ថ្នាក់​នេះ​បង្ហាញ​ថា​​ កាពីតែន​នាវា​ និង​សមា​ជិក​ក្រុម​នាវិក​​ភាគ​ច្រើន​​ បាន​ចាក​ចេញ​ពី​នាវា​មុន​ពួក​​អ្នក​ដំណើរ​ ។ នាយក​រដ្ឋ​មន្ត្រី​​ត្រូវ​រង​ការ​វាយ​ប្រហារ​​​បែក​ក្បាល​ពេល​ទៅ​ជួប​សាច់​ញាតិ​គ្រួសារ​ជន​រង​​គ្រោះ បន្ទាប់​ពី​គ្រោះ​ថ្នាក់ ៕