ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​ប្រពន្ធ​មិន​រស់​នៅ​ជាមួយ ​ចង​.ក​ធ្វើ​អត្ត​ឃាត​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖​ បុរស​ចំណាស់​ម្នាក់​បាន​ចង​.​ក​សម្លា.ប់ខ្លួន​នៅ​នឹង​ដើម​អំពិល​ទឹក​ក្បែរ​ផ្ទះ​ក្មួយ​បង្កើត​ ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ មេសា ២០១៤ ស្ថិត​ក្នុង​ភូមិ​ព្រែក​ហូរកើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ​។

ខេត្ត​កណ្តាល​ ៖​ បុរស​ចំណាស់​ម្នាក់​បាន​ចង​.​ក​សម្លាប់ខ្លួន​នៅ​នឹង​ដើម​អំពិល​ទឹក​ក្បែរ​ផ្ទះ​ក្មួយ​បង្កើត​ ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ មេសា ២០១៤ ស្ថិត​ក្នុង​ភូមិ​ព្រែក​ហូរកើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ​។

មន្ត្រី​នគរ​បាល​ក្រុង​តា​ខ្មៅ​ដែល​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា បុរស​នោះ​ឈ្មោះ​ខាត់ កៃ អាយុ​៦០​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​ចេក ឃុំ​ត្នោត ស្រុក​បាទី​ ខេត្ត​តាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​សង្កាត់​កើត​ហេតុ​ខាង​លើ​។

មូល​ហេតុ​ដែល​បុរស​នេះ​គិត​ខ្លី​ប្រល័យ​ជីវិត​បែប​នេះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ដោយ​សារ​តូច​ចិត្ត​ប្រពន្ធ​មិន​រស់​នៅ​ជាមួយ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព