ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ហោះ​ស៊ី​ព្រលឹង​ខ្ទេច​កំពុង​ដេក​លក់​សុខ​ៗ​ស្រាប់តែ​បុក​រះ​ចូល​មក​តែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ងោក​មួយភាំង​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​របស់​អ្នកលក់​ចាបហួយ​បាក់​ជញ្ជាំង​ផ្ទះ​អស់​៣​ផ្ទាំង បាក់​ដើម​ចេក​២​ដើម និង​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​17 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ក្បែរ​នឹង​ស្ពាន​វត្ត​ទួល ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូ​លេខ​៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ងោក​មួយភាំង​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​របស់​អ្នកលក់​ចាបហួយ​បាក់​ជញ្ជាំង​ផ្ទះ​អស់​៣​ផ្ទាំង បាក់​ដើម​ចេក​២​ដើម និង​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​17 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ក្បែរ​នឹង​ស្ពាន​វត្ត​ទួល ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បើករថយន្ត​បង្ក​មួយ​គ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ផ្លា​កលេខ ភ្នំពេញ 2AK-0586 បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។

ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​អ្នកបើកបរ​រថយន្ត​ងោក​មួយភាំង​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យ​បាក់​អស់​ជញ្ជាំង​អស់​៣​ផ្ទាំង បាក់​ដើម​ចេក​២​ដើម​និ ង​បុក​បង្គោល​ភ្លើង​មួយ​ដើម រីឯ​រថយន្ត​បង្ក​វិញ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​សងខាង ចំណែកឯ​ម្ចាស់​រថយន្ត​បង្ក​វិញ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​នៅ​តែ​រថយន្ត​បង្ក​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​គាត់​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ