ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់

2 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ទ្រុង​ឃ្លុប​បិទ​ជិត ​១​គ្រឿង ​បាន​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​ រួច​កិនបណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់ បន្ទាប់​មក​បាន​ព្យាយាម​បើក​រត់ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​…

រាជធានីភ្នំពេញ ​៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ទ្រុង​ឃ្លុប​បិទ​ជិត ​១​គ្រឿង ​បាន​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​ រួច​កិនបណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់ បន្ទាប់​មក​បាន​ព្យាយាម​បើក​រត់ ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​ នាំ​គ្នា​ដេញ​តាម​រហូត​ឃាត់​បាន​ទាំង​រថយន្ត​ និង​អ្នកបើកបរ​រួច​ប្រគល់​ឲ្យ​នគរបាល ។

ឧប្បត្តិ​ហេតុនេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វត្ត​គោក​ខ្សាច់ ស្ថិត​នៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​ជំទង់ ​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ រឿ​ន ពិសី អាយុ​១៧ឆ្នាំ កម្មក​រោងចក្រ មាន​ទីលំនៅ​ភូ​មិច​ន្លា​ត់ដៃ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ស្នាក់​នៅ​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ ចំណែក​យុវជន​ម្នាក់​ទៀត ​ដែល​រង​របួសស្រាល ឈ្មោះ​គឹ​ង រ៉េ​ត អាយុ​១៨​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ ភូមិ​អូរ​សង្កែ ឃុំ​ព្រៃ​គ្រេ​ស ស្រុក​មេ​សាង​ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ទាំង​២​នាក់ ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ​ព​ណ៍​ស ពាក់​ស្លាក​លេខ​ក្រចេះ​ 1F-0486 ដោយឡែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ព​ណ៌​ស ពាក់​ស្លាក​លេខ​ព្រៃវែង​ 3A-0384 ជា​ប្រ​ភេ​រថយន្ត​ទ្រុង​ឃ្លុប ​បិទ​ជិត បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​តាប ណេ អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​ឃ្លាំងទំនិញ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នកដំណើរ​តាម​ផ្លូវ​ខាងលើ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​២​នាក់ ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​ ដែល​បើកបរ​ស្របគ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​ទាំង​កំរោល។ ខណៈនោះ​ បាន​បណ្ដាល​ឲ្យ​អ្នក​ជិះ​ពីក្រោយ​ឈ្មោះ រឿ​ន ពិសី ធ្លាក់​ពីលើ​ម៉ូតូ​ចូល​ក្រោម​កង់​រថយន្ត​នោះ​កិន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​ម៉ូតូ​ដួល​ហើយ​ឈ្មោះ​គឹ​ង រ៉េ​ត ដែល​ជា​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល បន្ទាប់​មក​ រថយន្ត​បាន​បត់​ឆ្វេង​ត្រលប់​ក្រោយ​រត់គេច ។

ប្រភព​ដដែល​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ប្រជាពលរដ្ឋ​ច្រើន​នាក់ ​បាន​នាំ​គ្នា​ដេញ​តាម​ហើយ​រហូត​ដល់​ភូមិ​ឃ្លះ​សណ្ដាយ សង្កាត់​ពងទឹក ខណ្ឌដង្កោ ទើប​តាម​ទាន់ ​និង​ឃាត់​បាន​ទាំង​រថយន្ត​បង្ក ព្រមទាំង​អ្នកបើកបរ​ផង​ដែរ រួច​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ។

ក្រោយ​ពី​នគរបាល​សួរនាំ ​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​ បាន​និយាយ​ថា រថយន្ត​របស់​ខ្លួន​ដាច់​ហ្វ្រាំង ទើប​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ទាំង​កំរោល​បែប​នេះ បន្ទាប់​មក​ខ្លួន​បាន​ព្យាយាម​បើក​រត់ ប៉ុន្តែ​មិន​អាច​រត់​រួច​ឡើយ ទីបំផុត ​ត្រូវ​មហាជន​ដេញ​តាម​ឃាត់​បាន ​។

ដោយឡែក​អ្នក​ស្គាល់​ជន​រង​គ្រោះ​ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ ដែល​ស្លាប់​បាន​ពឹង​ឲ្យ​មិត្តភក្តិ​ជិះ​ម៉ូតូឌុប​រូបគេ​ចេញពី​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្ពោះទៅ​កាន់​រោងចក្រ​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ដើម្បី​សុំ​ច្បាប់​រោងចក្រ​ឈប់​សម្រាក ហើយ​ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​ជួប​គ្រោះ​អកុសល​បែប​នេះ​តែ​ម្ដង។

ក្រោយ​ពេល​កើតហេតុ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ និង​នាំ​យក​រថយន្ត​ និង​អ្នកបើកបរ រថយន្ត ព្រមទាំង​ម៉ូតូ​ទៅ​កាន់​ការិយាល័យ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ហើយ​បាន​ប្រគល់​សា​សព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ