ខេត្តបាត់ដំបង ៖ បុរសម្នាក់ស្រវឹងស្រាជោកជំាបានដឹកដៃកូនប្រុសទៅដកព្រលឹតនៅក្នុងស្រះក្រោយផ្ទះ លង់ទឹកស្លាប់ ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង១រសៀលថ្ងៃទី២៦ មេសា ២០១៤ នៅក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សំដីសមត្ថកិច្ចឲ្យដឹងថា បុរសរងគ្រោះឈ្មោះ យួន យ៉េន អាយុ៤៥ឆ្នាំ ។ សេចក្តីរាយការណ៏បានបន្តថា នៅមុនពេលកើតហេតុបុរសខាងលើបានហូបស្រាស្រវឹងជោកជំា រួចហើយបានដឹកដៃកូនប្រុសម្នាក់អាយុ៨ឆ្នាំ ដើរទៅក្រោយផ្ទះដើម្បីដកព្រលឹត ។
លុះទៅដល់ស្រះទឹកដែលមានជម្រៅជ្រៅជនរងគ្រោះបានចុះដកព្រលឹត ស្រាប់តែលិចបាត់តែម្តង ភ្លាមៗកូនប្រុសមិនដឹងធ្វើយ៉ាងម៉េចក៏បានទៅបា្រប់សាច់ញាតិនិងអ្នកភូមិមកជួយរាវរក រហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែលទើបរកឃើញ ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិ-ឃុំខាងលើ ៕
ចែករំលែកព័តមាននេះ