ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​បាន​ជនសង្ស័យ​០៥​នាក់ ករណី​ដេញ​កា.ប់​មនុស្ស​ប្រុស​ស្រី និង​កា.ប់​កម្ទេច​ម៉ូតូ

11 ម៉ោង មុន

ខេត្តកណ្តាល ៖ ក្រុម​អ្នកលេង​កាំបិត​ផ្គាក់ និង​ដាវ ដេញ​កាប់​គេ​ទាំងប្រុស ទាំងស្រី មាន​អ្នកខ្លះ​ខ្ទេច​ម៉ូតូ ខ្លះ​របួស លុះ​ជួប​សមត្ថកិច្ច​កំពុង​ល្បាត ភ័យ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់…

ខេត្តកណ្តាល ៖ ក្រុម​អ្នកលេង​កាំបិត​ផ្គាក់ និង​ដាវ ដេញ​កាប់​គេ​ទាំងប្រុស ទាំងស្រី មាន​អ្នកខ្លះ​ខ្ទេច​ម៉ូតូ ខ្លះ​របួស លុះ​ជួប​សមត្ថកិច្ច​កំពុង​ល្បាត ភ័យ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់ ក៏​ធ្លាក់​ប្រឡាយ​អម​ផ្លូវ របួស​ក្បាល​ដេ​ចំនួន​១០​ថ្នេរ សមត្ថកិច្ច​ចាប់​បាន ០៥​នាក់ ក្នុង​ចំណោម​០៨​នាក់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤១ ក្នុងភូមិ​អណ្ដូងទឹក ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ចំនួន​០៧​នាក់ ស្រី​០១​នាក់​រួម​មាន ៖
១-​ឈ្មោះ រឿង ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ព្រៃ​ចំការ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល (​មាន​របួស​ស្មា​ខាងឆ្វេង​)
២-​ឈ្មោះ យៅ រតនៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ភី​រី ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ខេត្ដកណ្ដាល (​គ្មាន​របួស ខូចខាត​ម៉ូតូ​)
៣-​ឈ្មោះ មាស សុខ​មាន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ ស្នាក់​នៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​(​ខូចខាត​ម៉ូតូ និង​ត្រូវ​របួស​កញ្ចឹងក​)
៤-​ឈ្មោះ ង៉ែត ផ​ល្លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ រស់នៅ​ភូមិ​ត្រពាំង​នំ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល
៥-​ឈ្មោះ ប៉ោ សុ​ផាត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ រស់នៅ​ភូមិ​ដូន​ទ្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកណ្ដាល​(​ខូចខាត​ម៉ូតូ និង​ត្រូវ​របួល​ខ្នង​)
៦-​ឈ្មោះ ទក់ សាំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​សំណង់ រស់នៅ​ភូមិ​គោក​រលុះ ឃុំ​ដុំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​(​ខូចខាត​ម៉ូតូ គ្មាន​របួស​)
៧-​ឈ្មោះ ទក់ វិសៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​សំណង់ រស់នៅ​ភូមិ​គោក​រលុះ ឃុំ​ដុំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​(​ខូចខាត​ម៉ូតូ គ្មាន​របួស​)

ចំណែក​ជនសង្ស័យ​០៨​នាក់​(​ឃាត់ខ្លួន ០៥​នាក់​) រួម​មាន ៖
១-​ឈ្មោះ ជូ គី​ម​ស្រៀ​ង ហៅ​ជេ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល (​មេ​ក្លោ​ង ឃាត់ខ្លួន​)​។
២-​ឈ្មោះ ថា​ត ធៀ​វ​ហ្វូ ហៅ​ហ្វូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល (​អ្នក​កាន់​ដាវ​កាប់ ឃាត់ខ្លួន​)​។
៣-​ឈ្មោះ មឿ​ន រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ដកណ្ដាល (​អ្នក​កាន់​កាំបិត​ផ្គាក់​កាប់ ឃាត់ខ្លួន​)​។
៤-​ឈ្មោះ យ៉ុ​ន ម៉េ​ង​ហុង ហៅ​ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ចំបក់​ទន្សាយ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល (​ឃាត់ខ្លួន​)​។
៥-​ឈ្មោះ អុល សុខ​ចំរើន ហៅ​រើ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ចំការ​ស្លែង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល (​ឃាត់ខ្លួន​)​។
៦-​ឈ្មោះ សំ គី​ម​ឡុ​ង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ប្រមរ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល (​អ្នក​កាប់ គេចខ្លួន​)​។
៧-​ឈ្មោះ អ៊ុ មេ​សា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ប្រមរ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល (​គេចខ្លួន​)​។
៨-​ឈ្មោះ ណ​ន រិ​ទ្ធី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ប្រមរ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ដកណ្ដាល (​គេចខ្លួន​)​។

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត វត្ថុ​តាង​រួម​មាន ៖
-​អាវុធ​កែ​ច្នៃ​(​ដាវ​)​មួយ​ដើម និង​កាំបិត​ផ្គាក់​ដង​ដែក​មួយ​ដើម​។
-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ ព្រៃវែង 1T-1080 ។
-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ កណ្ដាល 1U-5142 ។

សូម​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ បាន​ចេញពី​កន្លែង​ផឹកស៊ី​នៅ​ហាង​ជំនោ​រាត្រី ពេល​ជិះ​ម៉ូតូ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បក្ខពួក​ជនសង្ស័យ​មួយ​ក្រុម​មាន​កាន់​ដាវ និង​កាំបិត​ផ្គាក់ ហើយ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​មាន​របួស និង​កាប់​ម៉ូតូ​បណ្ដាល​ឲ្យ​ខូចខាត បន្ទាប់​ធ្វើ​សកម្មភាព​ហើយ​បក្ខពួក​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​ទៅ​ទិស​ខាងជើង​អស់​ទៅ ។

ចំណែក​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ក៏​បាន​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​លំហាច ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្ដិ៍ សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ កម្លាំង​ប៉ុស្ដិ៍​ដំណាក់​អំពិល ប៉ុស្ដិ៍​ពើក ប៉ុស្ដិ៍​សំរោង​លើ ប៉ុស្ដិ៍​ក្រាំង​ម្កាក់ ចេញ​ល្បាត​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់ ម៉ូតូ​ពីរ​គ្រឿង ដាវ​មួយ​ដើម នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ជូ គី​ម​ស្រៀ​ង ហៅ​ជេ (​ជា​មេ​ក្លោ​ង​) បាន​ឆ្លើយ​សារភាព​ថា​ខ្លួន និង​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​មាន​របួស និង​កាប់​ម៉ូតូ​បណ្ដាល​ឲ្យ​ខូចខាត​ពិតមែន បន្ទាប់​មក​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​បាន​ជួប​ជាមួយ​កម្លាំង​សមត្ថកិច្ច ខ្លួន​និង​បក្ខពួក​ភ័យ​ពេក​ក៏​ព្យាយាម​បើក​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ធ្វើ​ឲ្យ​ធ្លាក់​ពី​ផ្លូវ​ចូល​ក្នុង​ប្រឡាយ​អម​ផ្លូវ​បណ្តាល​ឲ្យ​មាន​របួស​ក្បាល​ដេ​ចំនួន​១០​ថ្នេរ ។

ជនសង្ស័យ និង​បក្ខពួក បាន​បន្ត​សារភាព​ថា នៅ​វេលា​ម៉ោង​ប្រហែល​២៣ និង​៣០​នាទី ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ខ្លួន​និង​បក្ខពួក​ក៏​បាន​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​បណ្ដាល​ឲ្យ​ខូចខាត​មួយ​គ្រឿង និង​កាប់​ត្រូវ​មនុស្ស​ស្រី​ម្នាក់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ថែម​ទៀត​។ ហើយ​បន្ត​សារភាព​ទៀត​ថា កន្លង​មក​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា​ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​២២ និង​៣០​នាទី នៅ​ចំណុច​មុខ​ហាង​ម្លប់​ឬ​ស្សី​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខ្លួន​និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​កាប់​ចំនួន​០២​លើក​រួច​មក​ហើយ បាន​បណ្តាល​ឲ្យ​ត្រូវ​មនុស្ស​មួយ​នាក់ និង​កាប់​ម៉ូតូ​បណ្ដាល​ឲ្យ​ខូចខាត​ចំនួន​០៣​គ្រឿង​។ លុះដល់​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥១ មុខ​សួន​កា​ណា​ឌី​យ៉ា ចំណុច​ភូមិ​ពណ្ណរាយ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខ្លួន​និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​កាន់​ម៉ូតូ​បណ្ដាល​ឲ្យ​ខូចខាត​ចំនួន​០៣​គ្រឿង​ផង​ដែរ ។

ជនសង្ស័យ​រួម​ទាំង​បក្ខពួក​បាន​បន្ត​សារភាព​អំពី​មូលហេតុ ដែល​ពួក​ខ្លួន​ធ្វើ​សកម្មភាព​កាប់​គ្នា​បែប​នេះ ៖ ដោយ​កន្លង​មក​មាន​ក្រុម​ផ្សេង​ធ្លាប់​បាន​រករឿង​វាយ​ពួក​ខ្លួន​មុន ទើប​ពួក​ខ្លួន​មាន​គំនុំ ក៏​បាន​បង្កើត​ក្រុម​បក្ខពួក​ដោយ​មាន​ដាវ និង​កាំបិត​ផ្គាក់ ហើយ​ចេញ​ធ្វើ​សកម្មភាព​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ទូទៅ ទោះ​មិន​ធ្លាប់​មានរឿង ឬ​មិន​ស្គាល់គ្នា​ក៏​ដោយ ។

ពេល​នេះ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ