រាជធានីភ្នំពេញ ៖ ក្រុមការងារសុក្រិតកម្មបរិស្ថានកិច្ច ភាពស្អាត ដោយមានការចូលរួម សហការពីមន្ទីរបរិស្ថាន មន្ទីឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ខេត្តកំពត និងលោកមេឃុំកូនសត្វ បានរកឃើញ និងអនុវត្តច្បាប់លើករណីមានការបំពុលទឹកអូរធំ បណ្តាលឱ្យមានត្រីងាប់ ដែលបង្កពីសំណល់រាវរបស់កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន មានទីតាំងស្ថិននៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។
ក្រោយចុះពិនិត្យដល់ទីតាំងជាលទ្ធផល នៃការត្រួតពិនិត្យឃើញថា ការពិនិត្យខាងក្រៅទីតាំងកសិដ្ឋាន ត្រង់ព្រំប្រទល់កសិដ្ឋានចិញ្ចឹមជ្រូក និងដីឯកជន ឃើញមានទឹកមានសភាពពណ៌ខៀវក្រម៉ៅ មានក្លិនស្អុយតិចៗ ចំណុចទំនប់បង្ហៀរក្នុងដីឯកជន ឃើញមានត្រីងាប់ ទឹកមានពណ៌ក្រម៉ៅ មានក្លិនស្អុយ ។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ បានផ្តល់ព័តមានថាកន្លងមកទឹកដៃអូធំនេះ បានប៉ះពាល់ពីការបង្ហូសំណល់រាវពីកសិដ្ឋានចិញ្ចឹម រូកក្បែនេះធ្វើឲ្យទឹកឡើងពណ៌ខ្មៅ និងមានខ្លិនស្អុយស្អុយ ខ្លាំងនៅពេលភ្លៀង និងពេលខ្លះមានត្រីងាប់ផងដែរ ។
ជាមួយគ្នានេះការពិនិត្យ ក្នុងទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក តំណាងម្ចាស់កសិដ្ឋាននេះ បានឱ្យដឹងថា មិនមានដាក់ជ្រូកចិញ្ចឹមទេ ដោយបានផ្អាកចិញ្ចឹមរយៈពេលពីរខែមកហើយ ។
ក្រុមការងារពិនិត្យឃើញថា កសិដ្ឋានមានអាងស្តុកសំណល់រាវ ដែលរៀបចំមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយកសិដ្ឋានបានបូមសំណល់រាវ យកទៅដាក់តាមរងចំការដូង ក្នុងកសិដ្ឋាន ដែលជាហេតុធ្វើឱ្យសំណល់រាវទាំងនោះ ហូរចូលទៅក្នុងដៃអូរធំ ដែលបង្កការមានការបំពុលបរិស្ថាន ធ្វើឱ្យមានត្រីងាប់ និងមានក្លិនស្អុយ ។
ក្រុមការងារដាក់ចេញ នូវវិធានការចំពោះមុខ ដល់កសិដ្ឋានដូចខាងក្រោម ៖
១-កសិដ្ឋានត្រូវបញ្ឈប់ជាជាបន្ទាន់ការបង្ហូរសំណល់រាវទៅក្រៅកសិដ្ឋាន កុំឱ្យមានការហូរចូលក្នុងអូរធំ ដែលជាអូរសាធារណៈ
២-ត្រូវទទួលរងពិន័យ ចំពោះការប្រព្រឹត្តល្មើសច្បាប់បង្កឲ្យមានការបំពុលបរិស្ថាន
៣-កសិដ្ឋានត្រូវផ្តល់សំណងផលប៉ះពាល់ចំពោះការខូចខាតបរិស្ថាន និងស្តាសម្អាតឡើងឡើវិញ
៤-កសិដ្ឋានត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
៥-កសិដ្ឋានត្រូវរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ដាក់ជូនមន្ទីរបរិស្ថានពិនិត្យនិងវាយតម្លៃ
៦-កសិដ្ឋានត្រូវជូនដំណឹងដល់មន្ទីរករណីមានការផ្លាស់ប្តូរទីតាំង ឬផ្អាកសកម្មភាពចិញ្ចឹមជ្រូក។
ក្រុមការងារនឹង បន្តនីតិវិធីច្បាប់ ចំពោះករណីនេះ ស្រមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ៕








ចែករំលែកព័តមាននេះ