សុខភាព៖ យោងតាមការស្រាវជ្រាវនិងការផ្សាយរបស់សារព័ត៌មាន បានបង្ហាញថា ការញ៉ាំ អន្សមចេកចំហុយឬស្ងោរ គឺជាការរួមបញ្ចូលគ្នាដ៏អស្ចារ្យជួយឱ្យអាយុវែង និងពង្រឹងថាមពលរាងកាយ
។
ចេកសម្បូរទៅដោយអាស៊ីតអាមីណូសំខាន់ៗ (Arginine និង Tryptophan) ដែលជួយជួសជុលកោសិកា និងប្រឆាំងភាពចាស់ រីឯបាយស្អិតផ្ដល់ថាមពលខ្ពស់ ជួយឱ្យរាងកាយកក់ក្ដៅ និងឆ្អែតបានយូរ ដែលស័ក្តិសមបំផុតសម្រាប់មនុស្សចាស់។
អ្វីដែលពិសេសនោះគឺ បច្ចេកទេសចំហុយ។ ការចំហុយអន្សមចេក ជួយផ្លាស់ប្តូររចនាសម្ព័ន្ធម្សៅឱ្យទៅជាទម្រង់ដែល ងាយរំលាយបំផុត។ វាជួយកាត់បន្ថយបន្ទុកការងាររបស់ក្រពះ និងពោះវៀន ធ្វើឱ្យរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមទៅប្រើប្រាស់បានភ្លាមៗ។
ការញ៉ាំអាហារបែបធម្មជាតិដែលចម្អិនដោយការចំហុយនេះ គឺជាគន្លឹះដ៏សាមញ្ញក្នុងការថែរក្សាសុខភាពឱ្យរឹងមាំ និងមានអាយុយឺនយូរ។
បញ្ជាក់៖ ព័ត៌មាននេះសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានជំងឺប្រចាំកាយ ជាពិសេសជំងឺទឹកនោមផ្អែម សូមពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទានក្នុងបរិមាណច្រើន ព្រោះបាយស្អិតមានជាតិស្ករខ្ពស់៕
ចែករំលែកព័តមាននេះ