ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ.កស្តាយ! ឆេះផ្ទះទុកចោល១ខ្នង រាលដាលដល់ផ្ទះជិតខាង២ខ្នងទៀត ផ្អើលសង្កាត់ស្ទឹងមាន​ជ័យ១

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ទុក​ចោល​បង្ក​ឲ្យ​រាលដាល​ឆេះ​ដល់​ផ្ទះ​២​ខ្នង​ទៀត​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩​ខែមករា​ឆ្នាំ​២០២៦ ម្តុំ​ជិត​ផ្សារសឡា ផ្លូវ​បេតុង ភូមិ​មាន​ជ័យ ក្រុម​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១…

រាជធានីភ្នំពេញ ៖ អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ទុក​ចោល​បង្ក​ឲ្យ​រាលដាល​ឆេះ​ដល់​ផ្ទះ​២​ខ្នង​ទៀត​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩​ខែមករា​ឆ្នាំ​២០២៦ ម្តុំ​ជិត​ផ្សារសឡា ផ្លូវ​បេតុង ភូមិ​មាន​ជ័យ ក្រុម​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​កំពុង​លង់​និង​ដំណេក​គ្រប់​គ្នា លុះដល់​ម៉ោង​កើតហេតុ ពួក​គាត់​ជា​អ្នក​ជិតខាង បាន​សំលេង​ផ្ទុះ ក៍​ស្រាប់តែ​ចេញ​មក​មើល​មាន​ឃើញ​មាន​ភ្លើង​ឆាបឆេះ​ផ្ទះ​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ ដែល​ម្ចាស់​ទុក​ចោល​យ៉ាង​សន្ធោសន្ធៅ ទើប​នាំ​គ្នា​ផ្អើល​ឆោឡោ មាន​អ្នកខ្លះ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ និង​អ្នក​ត​ទុយោ​ទឹក​បាញ់ តែ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ទៅ​ៗ ហើយ​រាល់ដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ជា​ប្រភេទ​ផ្ទះថ្ម​ល្វែង​ប្រក់​ស័ង្កសី ចំនួន​២​ខ្នង​បន្ថែម​ទៀត ទើប​សុំ​ជំនួយ​រថយន្ត​ពន្លត់អគ្គីភ័យ​អោយ​ជួយ​ចេញ​អន្តរាគមន៍​ជា​ច្រើន​គ្រឿង​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍ សហការ​គ្នា​បាញ់​ទឹក​ពន្លត់​រហូត​ដល់​ម៉ោង​៣​យប់​ថ្ងៃ​ដដែល​ធ្វើ​ឲ្យ​ភ្លើង​រលត់​ទៅ​វិញ ។

ករណី​នេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែ​ឆេះ​ផ្ទះ​និង​របស់​មាន​តម្លៃ ក្នុងផ្ទះ​អស់ទាំង​ស្រុង ចំពោះ​មូលហេតុ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ