វ៉ាស៊ីនតោន៖ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបានបោះជំហានយ៉ាងសំខាន់ក្នុងការអនុម័តសេចក្តីសម្រេចចិត្តថ្មីមួយ ដើម្បីកម្រិតអំណាចយោធារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយពីរដ្ឋបាលរបស់លោកបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅប្រទេសវេណេស៊ុយអេឡា កាលពីដើមខែមករា ឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន Reuters, Aljazeera, Washingtonpost និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី០៩ ខែមករានេះ។
តាមរយៈការបោះឆ្នោតគាំទ្រ ៥២ ទល់នឹង ៤៧ សំឡេង សមាជិកព្រឹទ្ធសភាចង់បង្ខំឱ្យរដ្ឋបាលលោកត្រាំ ដកកងកម្លាំងប្រដាប់អាវុធចេញពីជម្លោះនៅវេណេស៊ុយអេឡា បើសិនជាគ្មានការអនុញ្ញាតច្បាស់លាស់ពីសភា។ ក្រុមអ្នកជំរុញច្បាប់នេះយល់ឃើញថា ការវាយប្រហារលើរដ្ឋធានីរបស់ប្រទេសដទៃ និងការទម្លាក់ប្រមុខរដ្ឋ គឺជាសកម្មភាពសង្គ្រាមពេញទំហឹង ដែលអាចឈានទៅដល់ការចូលកាន់កាប់ប្រទេសនោះក្នុងរយៈពេលវែង។ ទោះបីជាមានការការពារពីសមាជិកបក្សសាធារណរដ្ឋមួយចំនួនថា នេះជាអំណាចតាមរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីក៏ដោយ ក៏ព្រឹទ្ធសភានៅតែគ្រោងនឹងបោះឆ្នោតសម្រេចជាស្ថាពរលើវិធានការនេះនៅសប្តាហ៍ក្រោយ ដើម្បីទប់ស្កាត់ការប្រើប្រាស់កម្លាំងយោធាដោយឯកតោភាគីបន្តទៀត។
គួររំលឹកថាក្នុងប្រតិបត្តិការនោះ កងទ័ពអាម៉េរិកបានប្រើកម្លាំងបាយចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយា បញ្ជូនមកឃុំខ្លួននៅទីក្រុងញូវយ៉ក ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ៕
ចែករំលែកព័តមាននេះ