រាជធានីភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅទូទាំងប្រទេសកម្ពុជាកំពុងស្ថិតក្នុងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន។ អាកាសធាតុនឹងបន្តចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា។
ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺនៅតំបន់ខ្ពង់រាប ដែលរួមមានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងតំបន់ជួរភ្នំ។ នៅតំបន់ទាំងនេះ សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះរហូតដល់១៤អង្សាសេ អមដោយខ្យល់បក់ក្នុងល្បឿន ៦ ម៉ែត្រ/វិនាទី ដែលធ្វើឱ្យអាកាសធាតុកាន់តែត្រជាក់ខ្លាំង។
ដោយឡែក តំបន់វាលទំនាបមានសីតុណ្ហភាពទាបបំផុត ១៧អង្សាសេ ខណៈតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា ១៨អង្សាសេ។ ក្នុងរយៈពេល ៣ ថ្ងៃនេះ ពុំមានភ្លៀងធ្លាក់នៅតំបន់ណាមួយឡើយ៕

ចែករំលែកព័តមាននេះ