លោកត្រាំបង្ហើបផែនការគ្រប់គ្រងវេណេស៊ុយអេឡារាប់ឆ្នាំ ដើម្បីទាញយកប្រេង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់កាសែត The New York Times…
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់កាសែត The New York Times…
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់កាសែត The New York Times ថា សហរដ្ឋអាម៉េរិកមានផែនការត្រួតត្រាលើកិច្ចការនយោបាយ និងទាញយកប្រភពធនធានប្រេងដ៏មហាសាលពីប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលវែង។ នេះបើយោងតាមការផ្សាយរបស់ The New York Times នៅថ្ងៃទី៩ ខែមករានេះ។
លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា អាម៉េរិកនឹងប្រើប្រាស់ និងយកប្រេងពីប្រទេសនេះ ហើយការគ្រប់គ្រងនេះនឹងមិនមែនត្រឹមតែរយៈពេលខ្លីនោះទេ គឺអាចអូសបន្លាយពេលរាប់ឆ្នាំ។
ការថ្លែងបែបនេះធ្វើឡើងស្របពេលដែលរដ្ឋបាលរបស់លោក កំពុងរងការរិះគន់ពីអន្តរជាតិ បន្ទាប់ពីបានប្រើកម្លាំងបាយចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ និងភរិយា កាលពីថ្ងៃទី៣ ខែមករា កន្លងទៅ។ ទន្ទឹមនឹងនេះ ព្រឹទ្ធសភាអាម៉េរិកក៏កំពុងចាត់វិធានការបោះឆ្នោតកម្រិតអំណាចយោធារបស់លោកត្រាំ ផងដែរ ដើម្បីទប់ស្កាត់ការធ្វើសង្គ្រាម ឬការចូលកាន់កាប់ប្រទេសវេណេស៊ុយអេឡាដោយឯកតោភាគី បើគ្មានការអនុញ្ញាតពីសភា៕
ចែករំលែកព័តមាននេះ