ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ប្រជាពលរដ្ឋ និង​ពលករ​ឆ្លងកាត់​ដោយ​ថ្មើរជើង​ជា​ធម្មតា

8 ម៉ោង មុន

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥​នេះ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង…

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥​នេះ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​ក្រុមការងារ មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្ថិត​ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

គួរ​បញ្ជាក់​ផង​ដែរ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា​នេះ ស្ថានភាព នៃ​ការ​ធ្វើ​ដំណើរ​ចេញចូល​របស់​ប្រជាពលរដ្ឋ និង​បងប្អូន​ពលករ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង និង​បណ្តា​ច្រកព្រំដែន​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ផ្សេង​ទៀត គឺ​បើក​ដំណើរការ​ឱ្យ​ឆ្លងកាត់​ដោយ​ថ្មើរជើង​ជា​ធម្មតា ដែល​ចាប់ផ្តើម​បើក​ពី​ម៉ោង​៩:០០​នាទី​ព្រឹក ដល់​ម៉ោង​៤:០០​នាទី​ល្ងាច ប៉ុន្តែ​មិន​អនុញ្ញាតិ​ឱ្យ​មានការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​ឡើយ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​អង្គារ ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ