ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អ៊ី​រ៉​ង់​ អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ​បង្កើន​ការប្រុង​ប្រយ័ត្ន​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ​បង្កើន​ការប្រុង​ប្រយ័ត្ន​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ ការ​អំពាវនាវនេះ​ ខណៈ​ពេល​ដែល​សង្គ្រាម​អ៊ី​រ៉​ង់ ​និង​ប្រទេស​អ៊ី​ស្រា​អែ​ល ​បាន​កំពុង​តែ​ធ្វើការ​បាញ់​វាយប្រហារ​គ្នា…

រាជធានី​ភ្នំពេញ​ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ​បង្កើន​ការប្រុង​ប្រយ័ត្ន​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ ការ​អំពាវនាវនេះ​ ខណៈ​ពេល​ដែល​សង្គ្រាម​អ៊ី​រ៉​ង់ ​និង​ប្រទេស​អ៊ី​ស្រា​អែ​ល ​បាន​កំពុង​តែ​ធ្វើការ​បាញ់​វាយប្រហារ​គ្នា ​។

យោង​តាម​សេចក្តី​អំពាវនាវ​របស់ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់ ដែល​មាន​និវេសនដ្ឋាន នៅ​ទីក្រុង​ញូ​វ​ដែ​លី សាធារណរដ្ឋ​ឥណ្ឌា នៅ​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០១៥​ បាន​ជម្រាប​ជូន​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ នៅ​ក្នុង​ប្រទេសអ៊ី​រ៉​ង់ មេត្តា​ជ្រាប​ថា ផ្អែក​លើ​ស្ថានការណ៍​កំពុង​វិវត្តន៍ ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ទ្រង់ទ្រាយ​ធំ​រវាង អ៊ី​រ៉​ង់ និង​អ៊ី​ស្រា​អែ​ល ​ប្រកបដោយ​ភាព​តានតឹង និង​គ្រោះថ្នាក់​ខ្លាំង​ពិបាក​ប៉ាន់ស្មាន​នោះ ស្ថានទូត​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ សូម​បង្កើន​ការប្រុង​ប្រយ័ត្ន​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ចូលរួម​សហការ​អនុវត្តន៍​ឱ្យ​បាន​ម៉ឺង​ម៉ាត់​តាម​ការណែនាំ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​អ៊ី​រ៉​ង់ ដើម្បី​ជៀសវាង​ឧប្បត្តិហេតុ​ជាយថាហេតុ​ណាមួយ ។

ជាមួយ​គ្នា​នោះ​ដែរ​ស្ថានទូត ​ក៏​បាន​លើក​ឡើង​ថា​ ក្នុង​ករណី​ចាំបាច់​ត្រូវការ​ជំនួយ​ផ្សេង​ៗ សូម​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ស្ថានទូត​កម្ពុជា នៅ​ទីក្រុង​ញូ​វ​ដែ​លី ដូច​ខាងក្រោម​ ៖
-លោក ហួ​ន សុ​ផា​ណា​រ៉ា លេខាធិការ​ទី​១ ទូរសព្ទ​លេខ​ ៖ +91 88 60 899 106 /+855 10 998 654 (WhatsApp/Telegram)​។
-លោក គឹ​ម គង់ លេខាធិការ​ទី​១ ទូរសព្ទ​លេខ​ ៖ +91 96 54 737 536 /+855 88 700 4904 (WhatsApp/Telegram)​។

ស្ថានទូត​នឹង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ អំពី​ការ​ចាត់ វិធានការ​សម​ស្រប​ណាមួយ តាម​កាលៈទេសៈ​ចាំបាច់ ​នៃ​សភាពការណ៍​វិវត្តន៍​ជាក់ស្តែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ