សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំប្រកាសនាថ្ងៃទី១៥កក្កដាថា លោកគ្រោងយកពន្ធគយពីបណ្ដាប្រទេសតូចៗត្រឹមលេស១០%បន្តិច ពិសេសពីបណ្ដាប្រទេសនៅអាហ្វ្រិកនិងតំបន់ការ៉ាអ៊ីប។
តាមទីភ្នាក់ងារព័ត៌មានអាមេរិកAP លោកត្រាំថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅមូលដ្ឋានយោធាANDREWSថា យើងប្រហែលជាកំណត់អត្រាពន្ធតែមួយសម្រាប់គ្រប់ប្រទេសទាំងនេះ។ ពន្ធនោះប្រហែលជាលើស១០%តិចតួច លើបណ្ដាទំនិញមកពីប្រទេសយ៉ាងតិច១០០។ ប្រធានាធិបតីអាមេរិកលាតត្រដាងមុននេះនាថ្ងៃដដែលនោះដែរពីកិច្ចព្រមព្រៀងមួយជាមួយឥណ្ឌូណេសីុ។ តាមកិច្ចព្រមព្រៀងនេះឥណ្ឌូណេសីុត្រូវបង់ពន្ធ១៩%លើគ្រប់មុខទំនិញនាំចេញទៅអាមេរិក ចំណែកការនាំចេញរបស់អាមេរិកមកកាន់ឥណ្ឌូណេស៊ីវិញគឺរួចពន្ធ។
លោកត្រាំនាពេលថ្មីៗនេះបានបញ្ជូនសារលិខិតដល់មេដឹកនាំនៃប្រទេសជាច្រើន ក្នុងនោះមួយចំនួនជាដៃគូពាណិជ្ជកម្មសំខាន់របស់អាមេរិក ដោយប្រាប់ពីការអនុវត្តយកពន្ធពី២០%ទៅ៥០%ចាប់ពីថ្ងៃទី១សីហាទៅ។ លោកក៏ឲ្យដឹងផងដែរពីការយកពន្ធលើថ្នាំពេទ្យដែលអាចប្រកាសនាដំណាច់ខែនេះ៕
ចែករំលែកព័តមាននេះ