ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអ្នកស្គាល់ស្រាំងអង្កាមឬទេ?

5 ម៉ោង មុន

នេះ​ជា​រូបភាព​ដ៏​អស្ចារ្យ​នៃ​ប្រភេទ​ស្រាំងអង្កាម ដែល​ត្រូវ​បានឃើញ​ថ្មី​ៗ​នេះ កំពុង​តែ​បង្កើត​សម្បុក​របស់​ពួក​វា នៅ​លើ​គំនូរ​លើ​ជញ្ជាំង​ខាងក្រៅ​នៃ​អគារ​អប់រំ នៅ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ ។

មជ្ឈមណ្ឌល​នេះ​បាន​អះអាង​ថា ស្រាំងអង្កាម​នេះ គឺជា​ពពួកសត្វ​ល្អិត ដែល​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​សត្វល្អិត​ចង្រៃ នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​មក​បំផ្លាញ​ផលដំណាំ ។

ប្រភព​ដដែល​បាន​អះអាង​ថា វា​គឺជា​ពពួកសត្វ​ល្អិត​ចូល​ចិត្ត​ចាប់ និង​ស៊ី​ដង្កូវ​សត្វល្អិត​ដើម្បី​ចិញ្ចឹម​កូន​របស់​វា ។ ស្រាំង​ទាំងនេះ សង់​សំ​ម្បុ​ករប​ស់វា​ពី​សម្ភារៈ​ដូច​ជា ក្រដាស ដែល​បង្កើត​ឡើង​ដោយ​ការ​លាយ​ទឹកមាត់​ជាមួយ​សរសៃ​ឈើ​ល្អិត​ៗ​ដែល​វា​ទំពារ​រំលាយ​រួច​ហើយ ។
មក​ដល់​ពេល​នេះ ស្រាំងអង្កាម​មិនមែន​ជា​សត្វ​ដែល​មិន​ដែល​ឃើញ​នោះ​ទេ គ្រាន់តែ​មនុស្ស​ទូទៅ​មិន​ស្គាល់ឈ្មោះ​វា​តែ​ប៉ុណ្ណោះ ។