ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃ្លាំង ហួត ៖ នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ ធ្លាប់​រង់ចាំ​ជជែក​តាម​ទូរ​សព្ទ​រហូត​ដល់​៤​ម៉ោង សុំ​ចរចា​ជាមួយ​សម្ដេច​តេ​ជោ

49 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ​បច្ចុប្បន្ន ធ្លាប់​រង់ចាំ​ជជែក​តាម​ទូរ​សព្ទ ដើម្បី​សុំ​ចរចា​ជាមួយ​សម្ដេច​តេ​ជោ រហូត​ដល់​៤​ម៉ោង (​ម៉ោង​២​រសៀល ដល់​ម៉ោង​ប្រមាណ​៦​ល្ងាច​) នេះ​បើ​តាម​លោក ឃ្លាំង…

រាជធានី​ភ្នំពេញ ៖ នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ​បច្ចុប្បន្ន ធ្លាប់​រង់ចាំ​ជជែក​តាម​ទូរ​សព្ទ ដើម្បី​សុំ​ចរចា​ជាមួយ​សម្ដេច​តេ​ជោ រហូត​ដល់​៤​ម៉ោង (​ម៉ោង​២​រសៀល ដល់​ម៉ោង​ប្រមាណ​៦​ល្ងាច​) នេះ​បើ​តាម​លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ ។

លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ និង​ជាទី​ប្រឹក្សា​សម្តេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា ៖ “​ខ្ញុំ​សូម​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ភូមិ​ថាំ វៈ​ឆៈ​យៈ​ឆៃ នាយក​រដ្ឋមន្ត្រី​ស្ដីទី​របស់​ថៃ ដែល​បាន​និយាយ​ថា សម្ដេច​តេ​ជោ ហ៊ុន សែន គ្មាន​តម្លៃ ។

លោក​បាន​លើក​ឡើង​ថា តើ​លោកនាយក​រដ្ឋមន្ត្រី​ស្ដីទី នៅ​ចាំ​បាន​ទេ ? កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ លោក​បាន​អម​នាយក​រដ្ឋមន្ត្រី ផែ​ថង​ថា​ន រង់ចាំ​ជជែក​តាម​ទូរ​សព្ទ ដើម្បី​សុំ​ចរចា​ជាមួយ​សម្ដេច​តេ​ជោ រហូត​ដល់​៤​ម៉ោង (​ម៉ោង​២​រសៀល ដល់​ម៉ោង​ប្រមាណ​ជិត​៦​ល្ងាច​) នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា លោក​ច្បាស់​ជា​យល់​ឃើញ​ថា សម្ដេច​តេ​ជោ គឺជា​តួរ​អង្គ​ដ៏​សំខាន់ ដែល​មាន​អំណាច និង​មាន​ឥទ្ធិពល​អាច​សម្រេច​អ្វី​បាន​នៅ​កម្ពុជា ។

លោក​បាន​បញ្ជាក់​ថា ៖ “​ខ្ញុំ​សូម​ឆ្លើយ​ទៅ​លោក​វិញ​ថា សម្ដេច​តេ​ជោ ជា​និមិត្តរូប នៃ​សុខ​សន្តិភាព សម្ដេច​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​រំដោះ និង​កសាង​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន និង​ជា​វីរបុរស ដែល​ប្រជាជន​កម្ពុជា​គោរព​ស្រលាញ់​ជាទី​បំផុត​” ។

សូម​ជម្រាប​ថា​កាលពី​ពេល​កន្លង​មក​ចំពោះ កិច្ច​សន្ទនា​តាម​ទូរ​សព្ទ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​លោកស្រី ផៃ​ថង ថា​ន អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ឃ្លាំង ហួត ជា​អ្នកបកប្រែ​ភាសា​ថៃ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ