ឱ! ក្រុមហ៊ុនដេញថ្លៃវ៉េងលាបអើយ ខំត្រដរខ្យល់យកឈ្នះតាំងពីបញ្ជីខ្មៅ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុន វ៉េង លាប ដែលសំបូរទៅដោយរឿងអាស្រូវ ហើយ ត្រូវអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដាក់ក្នុង បញ្ជីខ្មៅ…
ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុន វ៉េង លាប ដែលសំបូរទៅដោយរឿងអាស្រូវ ហើយ ត្រូវអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដាក់ក្នុង បញ្ជីខ្មៅ…
ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុន វ៉េង លាប ដែលសំបូរទៅដោយរឿងអាស្រូវ ហើយ ត្រូវអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដាក់ក្នុង បញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិន ឱ្យដាក់សំណើដេញថ្លៃកិច្ច
សន្យាឃុំ សង្កាត់ នៅទូទាំងប្រទេសក្នុងចំណោម៣៧ ក្រុមហ៊ុន ។
កាលពីព្រឹកថ្ងៃទី១៦កក្កដា ឆ្នាំ២០២៥ នៅសាលាឃុំព្រែកប្រសព្វបានប្រកាសទទួលនិងបើកសំណើរដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង០.៥៥គីឡូម៉ែត្រ ទទឹង៤.៥ម៉ែត្រកម្រាស់១៥០មីល្លីម៉ែត្រ និងសង់ស្ពានបេតុង ទទឹង៥.២ម៉ែត្រ ប្រវែង១០ម៉ែត្រ មានបុកគ្រឹះនិងចាក់ដីកំពស់ក្បាលស្ពាន ប្រវែង១០០ម៉ែត្រ ទទឹង៥.២ម៉ែត្រ ។ ការថែទាំ០៦ខែតំលៃប៉ាន់ស្មាន ៤៨៣,២៣៤,៤៦៣ រៀល ។
គម្រោងខាងលើនេះមានអ្នកទទួលការដាក់សំណើរដេញថ្លៃចំនួន ៦ ក្រុមហ៊ុន។ក្រុមហ៊ុនដែលទទួលជ័យជំនះក្នុងតម្លៃទាបជាងគេទីមួយ ១៣៧,០០០,០០០ រៀល គឺបានទៅលើក្រុមហ៊ុន វ៉េង លាប ។
គួររំលឹកថាក្រុមហ៊ុន វ៉េង លាប ស្ថិតនៅលេខរៀងទី២២មានអាសយដ្ឋាននៅខេត្តកណ្តាល កាលបរិច្ឆេទនៃការសម្រេចដកសិទ្ធចុះថ្ងៃទី១៧ តុលា ២០២៤ ក្នុងបញ្ជីរបស់អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ដាក់ក្នុង បញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិន ឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ជារៀងរហូតនៅខេត្តព្រះវិហារ ដោយរកឃើញកំហុសក្រុមហ៊ុនបានអនុវត្តខុសពីនីតិវិធីលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់ ដោយ បង្ខំគណៈកម្មការលទ្ធកម្មឃុំឱ្យអនុវត្តខុសពីនីតិវិធី តែគណៈកម្មការលទ្ធកម្ម មិនព្រម ហើយសុំថតសំណុំឯកសារដេញថ្លៃក្រុមហ៊ុនដែលបានដាក់សំណើ ដេញថ្លៃ និងបង្កការអុកឡុកយ៉ាងអនាធិបតេយ្យ មិនគោរពតាមនីតិវិធី គោលការណ៍ណែនាំដូចមានចែងក្នុងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោង មូលនិធិឃុំ សង្កាត់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ពាក់ព័ន្ធករណីខាងលើនេះលោកសា ប៊ុនរ៉ា មេឃុំព្រែកប្រសព្វ បាននិយាយកាលពីព្រឹកថ្ងៃទី១៦កក្តដា២០២៥នេះថា លោកពុំបានឃើញលិខិតដែលថាដាក់ឈ្មោះ វ៉េង លាបក្នុងបញ្ជីខ្មៅនោះទេ តែបើឃើញក៏លោកពុំអនុញ្ញាតអោយចូលរួមដេញថ្លៃនោះដែរ។
នាយកទីចាត់ការផែនការវិនិយោគខេត្តក្រចេះលោក បានប្រាប់ថារឿងនេះជារឿងចាស់ដោយសារមានការយល់ច្រឡំយើងមើលនៅក្នុងសេចក្តីសម្រេចរបស់ក្រសួងដែលដាក់មោហ្នឹង យូហើយគឹក្រុមហ៊ុន វ៉េង លាបហ្នឹងគេដាក់ក្នុងបញ្ជីខ្មៅតែនៅក្នុងខេត្តព្រះវិហារទេ ដោយឡែកក្រៅពីខេត្តព្រះវិហារគាត់អាចចូលដេញថ្លៃបាន ហើយរឿងហ្នឹងខ្ញុំបានបំភ្លឺមួយសារហើយ បំភ្លឺដល់ក្រសួងទៀតហើយមានក្រុមហ៊ុនខ្លះជាប់ក្នុងបញ្ជីខ្មៅទូទាំងប្រទេស ក្រុមហ៊ុនខ្លះជាប់តែក្នុងខេត្តមួយៗទេ ។
នៅក្នុងបញ្ជីផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃដែលដាក់ឈ្មោះក្រុមហ៊ុនអ្នកទទួលការទៅក្នុងបញ្ជីខ្មៅចំនួន ៣៧ ក្រុមហ៊ុន ហើយមានក្រុមហ៊ុនខ្លះអាចចូលរួមនិងក្រុមហ៊ុនខ្លះមិនអាចចូលរួមបានលោកបញ្ជាក់ថា វាអាស្រ័យទៅលើទោសទណ្ឌដែលគេបានកំណត់ ចឹងទេទាល់តែយើងយកបញ្ជីខ្មៅនៅព្រះវិហារមើលទើបដឹងថាទោសទណ្ឌគេកំរិតណា ព្រោះក្នុងសៀវភៅទោសទណ្ឌណាដាក់ខេត្ត ទោសទណ្ឌណាដាក់ទូទាំងប្រទេសនិងទោសទណ្ឌណាចឹងៗ ទាល់តែយើងមើលនៅក្នុងខេត្តព្រះវិហារ ពីសេចក្តីសម្រេចរបស់ខេត្តព្រះវិហារ គេដាក់ពីទោសទណ្ឌគាត់ហើយ គេចាត់ចែងជារួមមែន តែខេត្តនីមួយៗជាអ្នកដាក់បន្ទុក ឯខាងខ្ញុំនេះបើគេដាក់យ៉ាងម៉េចយើងអនុវត្តចឹង បើគេដាក់ទូទាំងប្រទេសក៏យើងមិនអាចអនុញ្ញាតអោយចូលដែរ ។
អ្នកសង្កេតការណ៍មួយក្រុមនិយាយថា រដ្ឋកំណត់តម្លៃសាងសង់ជិត៥០០លានរៀល…ក្រុមហ៊ុនវ៉េងលាប ហ៊ានដេញយកស្ថាបនាត្រឹមតែ១៣៧លានរៀល…ប្រាកដជារលំរលាយតៃហោងមិនខានឡើយ បើធ្វើទៅតាមបច្ចេកទេសសំណង់ ។
ឱ!ក្រុមហ៊ុនវ៉េងលាប មានបញ្ជីខ្មៅអើយ…បើយ៉ាងនឹងតើគុណភាពសំណង់ សង្ស័យអន់ដូចអាចម៍សះទេដឹង?..ហេ! ហេ! ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ