ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​ក្នុង​សិប្បកម្ម​លួច​វេច​ខ្ចប់​ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប​ក្លែងបន្លំ​ម៉ាក​ឆេ​ហ្វ​៥៥

56 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​មន្ត្រី ក​.​ប​.​ប សាខា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​មួយ​កន្លែង​ស្ថិត​នៅ​សង្កាត់​ភ្លើង​ឆេះរ​ទះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដែល​បាន​និង​កំពុង​វេច​ខ្ចប់ ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប ក្លែងបន្លំ​ម៉ាក ឆេ​ហ្វ 55 ដោយ​ខុសច្បាប់ ដែល​ម្ចាស់​សិប្បកម្ម​មានឈ្មោះ អ៊ី​វ សា​រិ​ន បាន​នាំ​ចូល ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប គ្មាន​ម៉ាក​យីហោ​មក​ពី​ប្រទេស​ចិន រួច​លួច លាក់​ធ្វើការ​វេច​ខ្ចប់​ដាក់​ម៉ាក ឆេ​ហ្វ​៥៥ ប្រើប្រាស់​ស្លាក​សញ្ញា​គុណភាព បា​កូដ និង​អាសយដ្ឋាន​ផលិត​នៅ​ប្រទេស​ថៃ រួច​ធ្វើការ​លក់​ចែកចាយ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្លែងបន្លំ​ដល់​អ្នក​ប្រើប្រាស់​ថា​ជា​ផលិតផល​របស់​ប្រទេស​ថៃ​។

ក្នុង​ការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​សម្ភារៈ​វត្ថុ​តាង​ដូច​ជា ៖ ប៊ី​ចេ​ង ម្សៅ​ស៊ុប​វេច​ខ្ចប់​រួច រួម​នឹង​សម្បក​ថង់ សម្បក​កេស សម្បកបាវ ម៉ាក ឆេ​ហ្វ 55 ខុសច្បាប់ ប្រមាណ​ជាង ៣០​តោន​, ម៉ាស៊ីន​វាយ​កាលបរិច្ឆេទ ០១​គ្រឿង​,​ម៉ាស៊ីន​វេច​ខ្ចប់​ធំ​០២​គ្រឿង​,​ម៉ាស៊ីន​វេច​ខ្ចប់​តូច​០៣​គ្រឿង​,​ម៉ាស៊ីន​អ៊ុត​កេស ០២​គ្រឿង​,​ម៉ាស៊ីន​រ៉ៃ​០២​គ្រឿង​,​រថយន្ត​ដឹក​ទំនិញ​០៤​គ្រឿង និង​រ៉ឺ​ម៉ក​សម្រាប់​ដឹក​ទំនិញ​០៦​គ្រឿង​។

ក្រោយ​ពី​ការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង ដោយ​ពិនិត្យ​ឃើញ​ថា​សម្ភារៈ​ទាំងអស់​បំរើ​ឲ្យ​ការងារ​វេច​ខ្ចប់ ដឹក​ជញ្ជូន ចែកចាយ​ប៊ី​ចេ​ង និង​ម្សៅ​ស៊ុប​ម៉ាក ឆែ​ស 55 ក្លែងបន្លំ​ប្រភព​ផលិត ដូចនេះ​សមត្ថ កិច្ច​បាន​សម្រេច ដកហូត​សម្ភារៈ​វត្ថុ​តាង​ទាំងអស់​ខាងលើ ហើយ​ធ្វើការ​បិទ​ផ្លំ​បេ​សិប្បកម្ម​មួយ​នេះ​ជា​បណ្តោះអាសន្ន រង់ចាំ​ការ​សម្រេច​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ី​វ សា​រិ​ន ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ ជនជាតិ​ខ្មែរ ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រួច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​ច្បាប់ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ សមត្ថកិច្ច​បាន​បន្ត​ផ្តាំផ្ញើ និង​ក្រើនរំលឹក​ដល់​បងប្អូន​អាជីវករ សូម​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា រកស៊ី​ដោយ​សុច្ចរិត មិន​ក្លែងបន្លំ ឬ​ផលិត​នូវ​ផលិតផល​ក្លែងក្លាយ ដើម្បី​លើកកំពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ អ្នក​ប្រើប្រាស់ ក៏​ដូច ជា​លើកកំពស់​មុខមាត់​ផលិតផល​ខ្មែរ​យើង​ស្របច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ