ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹកជាង៦០ភាគរយមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ

9 ម៉ោង មុន

តាម​ការ​អង្កេត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា ដែល​បាន​ធ្វើ​នៅ​តាម​ជំរុំ​ជនភៀសសឹក​ចំនួន​៤៣​កន្លែង ពោល គឺ​ក្នុង​ខេត្តព្រះវិហារ​៧​កន្លែង​, បន្ទាយ​មាន​ជ័យ​១៥​កន្លែង​, និង​សៀមរាប​២១​កន្លែង បាន​រក​ឃើញ​ថា ជិត​ពីរ​ភាគ​បី ឬ​ប្រហែល ៦៦%​នៃ​គ្រួសារ​ជនភៀសសឹក​នៅ​កម្ពុជា​កំពុង​រង​ការ​ប៉ះពាល់​ចិត្ត​យ៉ាងធ្ងន់ធ្ងរ…

តាម​ការ​អង្កេត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា ដែល​បាន​ធ្វើ​នៅ​តាម​ជំរុំ​ជនភៀសសឹក​ចំនួន​៤៣​កន្លែង ពោល គឺ​ក្នុង​ខេត្តព្រះវិហារ​៧​កន្លែង​, បន្ទាយ​មាន​ជ័យ​១៥​កន្លែង​, និង​សៀមរាប​២១​កន្លែង បាន​រក​ឃើញ​ថា ជិត​ពីរ​ភាគ​បី ឬ​ប្រហែល ៦៦%​នៃ​គ្រួសារ​ជនភៀសសឹក​នៅ​កម្ពុជា​កំពុង​រង​ការ​ប៉ះពាល់​ចិត្ត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន ។

បទ​ពិសោធន៍​ប៉ះពាល់​ផ្លូវចិត្ត​ទាំងនោះ រួម​មានការ​ជម្លៀស​ចេញពីផ្ទះ​សម្បែង បានឃើញ​ផ្ទាល់​ហេតុការណ៍​នៃ​ការ​ផ្ទុះ​គ្រាប់បែក និង​ការ​បាញ់ប្រហារ ក៏​ដូច​ជា ការ​បាត់បង់​សមាជិកគ្រួសារ ។

អង្គការ​ទស្សន​:​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ថា ទោះបីជា​ជាង​ពាក់កណ្តាល ពោល គឺ​៥៦​ភាគរយ​នៃ​មនុស្ស​ពេញវ័យ​មាន​អារម្មណ៍​កក់ក្តៅ និង​មាន​សុវត្ថិភាព នៅ​ក្នុង​ជំរំ​ភៀស​សឹក​ក៏​ដោយ ប៉ុន្តែ​ភាគច្រើន​នៅ​តែ​មាន​អារម្មណ៍​នឹក​ផ្ទះ និង​ព្រួយបារម្ភ​អំពី​សមាជិកគ្រួសារ និង​បញ្ហា​ហិរញ្ញវត្ថុ ។

កុមារ​បាន​បង្ហាញ​អារម្មណ៍​លាយឡំ​គ្នា ដោយ​ក្នុង​នោះ​៤២​ភាគរយ មាន​អារម្មណ៍​សប្បាយ​រីករាយ និង​មាន​សុវត្ថិភាព ប៉ុន្តែ​៥៨% មាន​អារម្មណ៍​ភ័យ​ខ្លាច​ពី​ការ​ប៉ះពាល់​នៃ​ការ​ផ្ទុះអាវុធ ការ​ផ្ទុះ​គ្រាប់បែក និង​ការ​ជម្លៀស​ចេញពីផ្ទះ​សម្បែង ។

ការ​ប៉ះទង្គិច​ផ្លូវចិត្ត​មានការ​រីក​រាលដាល​យ៉ាង​ខ្លាំង ដោយ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​បាន​រៀបរាប់​ពី​អាកា​រៈ​មួយ​ចំនួន ដូច​ជា​ភ័យ​ខ្លាច ខឹង ពិបាក​គេង បាត់បង់​ចំណង់​អាហារ មាន​អារម្មណ៍​ព្រួយបារម្ភ និង​ពិបាក​ផ្ចង់អារម្មណ៍ ។

កុមារ​បាន​បញ្ជាក់​ថា ការ​អប់រំ និង​សម្ភារៈ​លេង គឺជា​ការ​ចាំបាច់​បំផុត​ខណៈ​ដែល​មនុស្ស​ពេញវ័យ​បាន​ផ្តល់​អាទិភាព​លើ​អង្ករ គ្រឿងផ្សំ​សម្រាប់​ចម្អិន​អាហារ តង់ និង​សម្ភារៈ​ចាំបាច់​ផ្សេង​ទៀត​ដូច​ជា សាប៊ូ កម្រាល​គេង និង​ការ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ