ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួ.ចឡានឡិចស៊ីស 470 ​មួយ​គ្រឿង​ ​ក្នុង​ក្រុមហ៊ុន​ចិន​មួយ​កន្លែង ​ផ្អើល​សង្កាត់​ទឹកថ្លា

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ម៉ាក់​ដូច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ​មួយ​គ្រឿង ត្រូវ​បាន​ជនសង្ស័យ​ម្នាក់ ចូល​ទៅ​លួច​យក​ទៅ​បាត់​ខណៈ​ពេល​ដែល​ឈប់​ចត​នៅ​មុខ​ក្រុមហ៊ុន​ចិន​មួ​យក​ន្លែ​នៅ​តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រី​ដ​ក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ហេតុការណ៍​បាត់​រថយន្ត​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ម៉ាក់​ដូច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ​មួយ​គ្រឿង ត្រូវ​បាន​ជនសង្ស័យ​ម្នាក់ ចូល​ទៅ​លួច​យក​ទៅ​បាត់​ខណៈ​ពេល​ដែល​ឈប់​ចត​នៅ​មុខ​ក្រុមហ៊ុន​ចិន​មួ​យក​ន្លែ​នៅ​តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រី​ដ​ក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ហេតុការណ៍​បាត់​រថយន្ត​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី ១៣​ខែសីហា​ឆ្នាំ​២០២៥​ហើយ​ជនជាតិ​ចិន​ក៏​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទឹកថ្លា ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ផង​ដែរ​។

រថយន្ត​ម៉ាក lexus ៤៧០ ដែល​ត្រូវ​ចោរលួច​យក​ទៅ​នោះ​ស៊េរី​២០០០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ២P.៥៩៩១ ជា​រថយន្ត​ដែល​ជនជាតិ​ចិន​បាន​ជួល​ជិះ​។

តាម​ឈ្មោះ LIU JIANGPING​ ភេទ​ប្រុស​ អាយុ៥៧ឆ្នាំ ជា​ជនជាតិ​ចិន​ បាន​ឲ្យ​ដឹ​ង​តាម​រយៈ​អ្នកបកប្រែ​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១២​ខែសីហា​ឆ្នាំ ២០២៥ ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​ក្រុមហ៊ុន​ដែល​ស្ថិត​នៅផ្ទះ​លេខ​៤៤.៤៦ ផ្លូវ ណ​ត​ប្រ៊ី​ត ភូមិ​ចុង​ថ្នល់ ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ស្រាប់តែ​ឈ្មោះ​VANG ZHONGSHAN​ជា​ជនជាតិ​ចិន​ស្នាក់​នៅ​ខេត្តកោះកុង​បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​ខាងលើ យក​មក​ឱ្យឈ្មោះ​YU DENG JIANG​ដែល​ស្នាក់​នៅ​ជាមួយ​រូប​គាត់​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​ដើម្បី​ឲ្យ​ជូន​ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ពោធិ៍​ចិន​តុង​។

តាម​ឈ្មោះ LIU JIANGPING បាន​ហើយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ត្រឡប់​មក​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ពោធិ​ចិន​តុង​វិញ​ឈ្មោះ​YU DENG JIANG​ក៏​បាន​ទុក​សោ​នៅ​លើ​តុ​រួច​ឡើង​ទៅ​ជាន់​ទី ២​សម្រាក​។​លុះ​ប្រមាណ​១​ម៉ោង​ក្រោយមក​ក៏​បាន​ចុះ​មក ស្រាប់តែ​បាត់​កូនសោរ​រថយន្ត​និង​សួរនាំ​រក​កូនសោ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី ១៣​ខែសីហា​ឆ្នាំ ២០២៥ ក៏​មានការ​ភ្ញាក់ផ្អើល​បាត់​រថយន្ត​តែ​ម្ដង​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា​នៅ​វេលា​ម៉ោង​១២ ថ្ងៃត្រង់​ទី ១៣ ខែសីហា​ឆ្នាំ ២០២៥​ជនជាតិ​ចិន​ក៏​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​និង​បាន​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ជនសង្ស័យ​ម្នាក់​ចូល​លួច​យក​រថយន្ត​ខាងលើ​ជិះ​តាំងពី​វេលា​ម៉ោង​៧​និង​១៩​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​ឆ្នាំ ២០២៥​។

ទាក់ទិននឹងករណីចោរលួច​រថយន្ត​នេះ ​សមត្ថកិច្ច​មានការ​សង្ស័យ​ថា​ជនសង្ស័យ​អាច​ជា​ជនជាតិ​ចិន​ដូច​គ្នា​និង​ជា​អ្នក​ស្គាល់គ្នា​លួច​សោរ​រថយន្ត​ហើយ​មក​បើកទ្វារ​រថយន្ត ជិះ​ទៅ​បាត់​តែ​ម្ដង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ