ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីគេហទំព័រកោះសន្តិភាព ផ្សព្វផ្សាយរឿងប្រជាពលរដ្ឋថា មានបុគ្គលម្នាក់ឈ្មោះ តាំង គីមសួ ហ៊ុមព័ទ្ធរបង និងសង់លំនៅឋានក្នុងដីសហគមន៍រស្មីសាមគ្គីនោះ។
មុនពេលចេញផ្សាយ កោះសន្តិភាព បានព្យាយាមទូរស័ព្ទសុំការបំភ្លឺពីលោកតាំង គឹមសួ ច្រើនដងណាស់ តែទូរស័ព្ទអត់ចូលសោះ ។ ក្រោយពេលចេញផ្សាយបានលេចឮប្រតិកម្មពីសាម៉ីខ្លួន ហើយក្រោយពីអន្តរាគមន៍របស់កោះសន្តិភាពច្រើនដង ទំរាំទូរស័ព្ទចូលក៏បានទទួលការបំភ្លឺយ៉ាងខ្លី ដែលកោះសន្តិភាពសូមដកស្រង់មកផ្សាយដោយមិនធ្វើអត្ថាធិប្បាយបន្ថែមណាមួយឡើយ ។ ប៉ុន្តែប្រតិកម្មពីអ្នករស់នៅតំបន់ រួមជាមួយលោកម៉ុន សំអាត ប្រធានសហគមន៍ទីនោះ ក៏បានបំភ្លឺយ៉ាងច្បាស់នូវសកម្មភាពនៃការរំលោភដូចកោះសន្តិភាពបានផ្សាយយ៉ាងពិតប្រាកដ ។
ពេលនេះ លោក តាំង គីមសួ ធ្វើការបដិសេធ តាមប្រព័ន្ធតេឡេក្រាមយ៉ាងខ្លីថា លោករុញច្រានចោលទៅលើការចោទប្រកាន់នូវព័ត៌មានដែលថាលោក ហ៊ុមព័ទ្ធដីព្រៃសហគមន៍យកធ្វើជាកម្មសិទ្ធ។ លោកថា អ្វីៗដែលលោកបានធ្វើនៅតំបន់នេះគឺអត់មានមួយជំហ៊ានឬកន្លះជំហ៊ានណាបំពានពីផ្លូវច្បាប់នោះទេ។ លោកធ្វើអីតែងតែសុំយោបល់ពីអាជ្ញាធរនៅមូលដ្ឋានឱ្យមានការដឹងលឺ និងមានការទទួលស្គាល់ផងដែរ។ អញ្ចឹងការចោទប្រកាន់ថាលោកបានរំលោភបំពានគឺខុសស្រឡះ ផ្ទុយស្រឡះអំពីឆន្ទៈដែលលោកកំពុងតែធ្វើរាល់ថ្ងៃនេះតែម្តង ៕
ចែករំលែកព័តមាននេះ