ខេត្តកោះកុង ៖ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅវេលាម៉ោង០២រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំប្រជុំកងជួរប្រគល់ភារកិច្ចការងារ ដល់កម្លាំងពាក់ព័ន្ធ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ៕



















ចែករំលែកព័តមាននេះ