ផ្ដល់ឱកាសការងារដល់ពលរដ្ឋជិត៣ពាន់នាក់ នៅខេត្តព្រៃវែង
ខេត្តព្រៃវែង៖ ឱកាសការងារជិត ៣ ម៉ឺនកន្លែង ផ្ដល់ជូនពលរដ្ឋ ជិត ៣ ពាន់នាក់ ក្នុង “វេទិកាការងារ”…
ខេត្តព្រៃវែង៖ ឱកាសការងារជិត ៣ ម៉ឺនកន្លែង ផ្ដល់ជូនពលរដ្ឋ ជិត ៣ ពាន់នាក់ ក្នុង “វេទិកាការងារ”…
ខេត្តព្រៃវែង៖ ឱកាសការងារជិត ៣ ម៉ឺនកន្លែង ផ្ដល់ជូនពលរដ្ឋ ជិត ៣ ពាន់នាក់ ក្នុង “វេទិកាការងារ” នៅខេត្តព្រៃវែង។
យោងតាមចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅតែបន្តចុះសួរសុខទុក្ខ និងផ្តល់ការងារដល់ប្រជាពលរដ្ឋ ជិត ៣ ពាន់នាក់ សម្រាប់ការងារជិត ៣ ម៉ឺនកន្លែងក្នុង “វេទិកាការងារ” ដែលប្រារព្ធធ្វើឡើងនៅបរិវេណសាលាស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន អភិបាលេខេត្ត មានប្រសាសន៍ថា វេទិកាការងារនេះធ្វើឡើងក្នុងគោលបំណងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និងចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តម អភិបាលេខេត្ត បានបន្តថា ផ្សព្វផ្សាយព័ត៌មានឱកាសការងារ ពីសំណាក់ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ដែលមានតម្រូវការជ្រើសរើសកម្លាំងពលករ និងផ្ដល់ឱកាសដល់ពលករដែលកំពុងស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
ហើយផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តព្រៃវែង ធ្វើការផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសព្រមទាំងធ្វើការចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមទៀតថា ទាំងអស់នេះគឺជាការយកចិត្តទុកដាក់យ៉ាងធំធេងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមកលើប្រជាពលរដ្ឋក៏ដូចជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលពុំទាន់មានការងារធ្វើ ឲ្យគាត់មានការងារធ្វើបានគ្រប់ៗគ្នា។ហើយចំពោះការយកចិត្តទុកដាក់នេះមិនត្រឹមតែប៉ុណ្ណោះទេទាំងការវិលត្រឡប់តាមច្រកព្រំដែននីមួយៗរហូតមកដល់ស្រុកកំណើតវិញនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ជារថយន្តសម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃ ចំពោះបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញមកប្រទេសកម្ពុជា ជូនរហូតដល់ស្រុកកំណើតរៀងៗខ្លួននេះផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងដែរថា ការធ្វើការងារនៅក្នុងប្រទេស គឺមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋ គ្រប់ៗគ្នា ។ ដោយការងារនៅក្នុងប្រទេសផ្ដល់ប្រាក់បៀវត្សសមរម្យ មានកន្លែងស្នាក់នៅ មានប្រាក់សោធននិវត្តន៍ និងមានប្រាក់សម្រាប់ពេលលំហែមាតុភាព ដល់កម្មករ កម្មការិនីនៅតាមរោងចក្រសហគ្រាស ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា។ ហើយមួយទៀតនោះគឺប្រជាពលរដ្ឋដែលធ្វើការងារនៅក្នុងប្រទេស ក៏ទទួលបាននូវឱកាស យ៉ាងច្រើនដោយមិនប្រឈមនឹងហានិភ័យផ្សេងៗដូចដែលយើងទៅធ្វើការនៅឯក្រៅប្រទេសនោះទេ៕
ចែករំលែកព័តមាននេះ