ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអភិវឌ្ឍន៍ជនបទទទួលស្គាល់ “ភូមិគំរូ” និង “ភូមិគំរូគន្លឹះ” សរុប ១១៥ ភូមិ គិតត្រឹមឆ្នាំ២០២៥

15 ម៉ោង មុន

រាជធានីភ្នំពេញ​៖ក្រសួងអភិវឌ្ឍន៍ជនបទទទួលស្គាល់ “ភូមិគំរូ” និង “ភូមិគំរូគន្លឹះ” សរុប ១១៥ ភូមិ គិតត្រឹមឆ្នាំ២០២៥ ដែលនេះជាការចូលរួមចំណែក​ឆ្ពោះទៅរកចក្ខុវិស័យ កម្ពុជា…

រាជធានីភ្នំពេញ​៖ក្រសួងអភិវឌ្ឍន៍ជនបទទទួលស្គាល់ “ភូមិគំរូ” និង “ភូមិគំរូគន្លឹះ” សរុប ១១៥ ភូមិ គិតត្រឹមឆ្នាំ២០២៥ ដែលនេះជាការចូលរួមចំណែក​ឆ្ពោះទៅរកចក្ខុវិស័យ កម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

យោងតាមការចុះផ្សាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថានាព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម​ ឆាយ ឫទ្ធិសែន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ “ភូមិគំរូ”​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់។

របាយការណ៍ដែលបង្ហាញដោយ ឯកឧត្តម ជ្រាយ ប៉ុម​ អគ្គនាយកបច្ចេកទេស និងលោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ក្រសួងបានទទួលស្គាល់ និងកំពុងអភិវឌ្ឍ “ភូមិគំរូ” និង “ភូមិគំរូគន្លឹះ” សរុបចំនួន ១១៥ ភូមិ នៅក្នុង ២៥ រាជធានី-ខេត្ត។ ក្នុងនោះ ក្រសួងបានទទួលស្គាល់ចំនួន ៣០ភូមិ, កំពុងអនុវត្តតាមរយៈគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ចំនួន ៣៤ភូមិ, និងកំពុងអនុវត្ត “ភូមិគំរូគន្លឹះ” ដោយប្រើប្រាស់ធនធានមូលដ្ឋានដែលមានស្រាប់ចំនួន ៥១ភូមិ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បាន កោតសរសើរ និង ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលគួរជាទីមោទនៈលើគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ សម្រេចបានដោយសារ សន្តិភាព ក្រោមការដឹកនាំប្រកបដោយ ភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន និង ការដឹកនាំបន្តវេនដ៏ឆ្នើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ឆ្ពោះទៅរកចក្ខុវិស័យ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាម យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

​ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជា ការតម្រង់ទិស ក្នុងការបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ