ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ខូចចិត្ត​ខឹង​ប្ដី ជិះ​ម៉ូតូ​ពី​កៀនស្វាយ ​មក​លោតទឹក​ពី​លើ​ស្ពាន​អ្នក​លឿង លិច​បាត់

2 ម៉ោង មុន

ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​របស់​ខ្លួន ដោយ​ជិះ​ម៉ូតូ ​មក​លោត​ពីលើ​ស្ពាន​អ្នក​លឿង ​ចូល​ទឹកទន្លេ​លិចបាត់ ដោយ​បន្សល់​ទុក​តែ​ស្បែកជើង​មួយគូ និង​ម៉ូតូ​១​គ្រឿង ​នៅ​លើ​ស្ពាន​ប៉ុណ្ណោះ ​។…

ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​របស់​ខ្លួន ដោយ​ជិះ​ម៉ូតូ ​មក​លោត​ពីលើ​ស្ពាន​អ្នក​លឿង ​ចូល​ទឹកទន្លេ​លិចបាត់ ដោយ​បន្សល់​ទុក​តែ​ស្បែកជើង​មួយគូ និង​ម៉ូតូ​១​គ្រឿង ​នៅ​លើ​ស្ពាន​ប៉ុណ្ណោះ ​។

ហេតុការណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង១០ព្រឹក ថ្ងៃ​ទី៥ ខែកញ្ញា និង​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ មានការ​ភ្ញាក់ផ្អើល និង​ចោមរោម​មើល​យ៉ាង​កកកុញ​នៅ​លើ​ស្ពាន ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ​។

សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​លើ​ស្ពាន​អ្នក​លឿង​នោះ ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​អ្នកដំណើរ ​ដែល​កំពុង​ឈរ​ថតរូប​លេង​នៅ​លើ​ស្ពាន បានឃើញ​នារី​ម្នាក់​ វ័យ​ប្រហែល ៣០ឆ្នាំ ពាក់​អាវយឺត​ពណ៌​ខ្មៅ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដាសេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-4489 ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ​មក​ពី​ទិស​ខាងលិច ពេល​មក​ដល់​លើ​ស្ពាន​ចំណុច​កើតហេតុ នាង​បាន​ឈប់​ចត​ម៉ូតូ រួច​ដោះ​ស្បែកជើង​ទុក​នៅ​លើ​ខឿន​បង្កាន់ដៃស្ពាន ដោយ​គ្មាន​និយាយ​អ្វីមួយ​ម៉ាត់ ហើយ​ក៏​លោត​ចូល​ទឹកទន្លេ​លិច​បាត់​ឈឹង​តែ​ម្ដង ​។

ក្រោយ​កើតហេតុ​ភ្លាម ក៏​ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ​ឡើង ហើយ​អ្នកខ្លះ​បាន​ទាញ​ទូរ​សព្ទ​ថត​ឡាយ​បង្ហោះហ្វេសប៊ុកភ្លាម​ៗ ចំណែកឯ​សមត្ថកិច្ច​ស្រុក​លើក​ដែក ក៏​បាន​ចេញ​ទូក​តាម​រក​ស្ត្រី ​ដែល​លោតទឹក​នោះ​ភ្លាម​ៗ​ ដើម្បី​ជួយ​សង្គ្រោះ ប៉ុន្តែ​រក​មិនឃើញ​។

លោក អាំ ធូ អធិការ​នគរបាល​ស្រុក​លើក​ដែក ​បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង៣រសៀល ថ្ងៃ​ទី៥ កញ្ញា​នេះ​ថា ប្ដី​របស់​ស្ត្រី​ ដែល​លោតទឹក​នោះ​បាន​មក​ដល់​ហើយ និង​កំពុង​ចេញ​តាម​រក​សព​ប្រពន្ធ​ជាមួយនិង​កម្លាំង​សមត្ថកិច្ច ប៉ុន្តែ​លោក​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណ​ស្ត្រី​ ដែល​លោតទឹក​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា កំពុងធ្វើការ​ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ប្រភព​ពី​សមត្ថកិច្ច​ស្រុក​លើក​ដែក ​បាន​បង្ហើប​ប្រាប់​ថា ស្ត្រី​ដែល​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​អ្នក​លឿង​នោះ មានស្រុក​កំណើត​នៅ​ឯ​ខេត្តស្វាយរៀង ហើយ​មាន​ប្ដី ​និង​រស់នៅ​ជាមួយ​គ្នា​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ដាច់​ចិត្ត​មក​លោតទឹក​សម្លាប់​ខ្លួន​នេះ គឺ​ដោយសារ​តែ​ខឹង​នឹង​ប្ដី​របស់​នាង ប៉ុន្តែ​ខឹង​រឿង​អ្វី​នោះ​ គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ទេ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រយៈពេល៩ខែ ឆ្នាំ២០១៥នេះ ស្ពាន​អ្នក​លឿង​ មាន​អ្នក​មក​លោតទឹក​សម្លាប់​ខ្លួន​២​ករណី​ហើយ ដោយ​ករណី​ទី​មួយ​កើតឡើង​នៅ​អំឡុង​ខែមីនា អ្នក​លោត​ទឹកជា​យុវជន​ម្នាក់ ហើយ​បី​ថ្ងៃក្រោយ​គេ​បាន​រក​ឃើញ​សាកសព​អណ្ដែត​នៅ​មាត់ច្រាំង ក្នុងស្រុក​ពាម​ជរ​។ ចំណែក​ករណី​ទី២ គឺ​ស្ត្រី​ដែល​លោត​សម្លាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី៥ កញ្ញា​នេះ​តែ​ម្ដង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ