ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ រៀបចំ​អភិវឌ្ឍ​ចំណតទូក​នៅ​ស្រុក​ស្ទឹង​ហាវ សម្រាប់​បម្រើ​ឲ្យ​ការ​ជួសជុល​ទូក និង​កប៉ាល់ដោយខ្លួនឯង

1 នាទី មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៥ លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៥ លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​.) ចុះ​ពិនិត្យ​ទីតាំង​គម្រោង​វិនិយោគ​ចំណត​ជលយាន (​អ៊ូរ​ទូក​) សម្រាប់​ជួសជុល​ទូក នាវា និង​កប៉ាល់ ស្ថិត​នៅ​ឃុំ​ទំនប់​រលក និង​ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ និង​ដៃគូ​វិនិយោគ បាន​ផ្តួចផ្តើម​រៀបចំ​អភិវឌ្ឍ​ចំណតទូក (​អ៊ូ​ទូក​) នៅ​ស្រុក​ស្ទឹង​ហាវ ដើម្បី​បម្រើ​ឱ្យ​ការ​ជួសជុល​ទូក នាវា និង​កប៉ាល់ នៅ​ក្នុងស្រុក ដោយ​លែង​បន្ត​ពឹងផ្អែក​កន្លែង​ជួសជុល​ដទៃ​ទៀត ក្នុង​ស្មារតី ឯករាជ្យ ម្ចាស់​ការ ខ្លួន​ទីពឹង​ខ្លួន ។

គម្រោង​នេះ ក៏​បាន​គិតគូរ​រៀបចំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ទ្រទ្រង់ លំហ​សាធារណៈ ផ្ទៃ​បៃតង និង​រៀបចំ​លំនៅ​ឋាន​របស់​ប្រជាជន​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ ជា​ភូមិឋាន​ក្សេមក្សាន្ត និង​ជា​ទ្រនំ​សុភមង្គល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ