ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ថែទាំ​ជើង​ដើម្បី​ការពារ​របួស​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែ.ម

2 ម៉ោង មុន

ការ​ការពារ​កុំឱ្យ​មាន​របួស​ជើង គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ នេះ​ក៏​ដោយសារ​តែ​អ្នកជំងឺ​ទឹកនោមផ្អែម​ងាយ​នឹង​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ (Diabetic Neuropathy) ដែល​ធ្វើ​ឱ្យ​ការ​ឈឺចាប់​មិនសូវ​ដឹង ព្រមទាំង​មាន​បញ្ហា​ឈាម​រត់​មិនល្អ ដែល​ធ្វើ​ឱ្យ​របួស​ឆាប់​ឆ្លង​មេរោគ និង​ពិបាក​ជា​។…

ការ​ការពារ​កុំឱ្យ​មាន​របួស​ជើង គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ នេះ​ក៏​ដោយសារ​តែ​អ្នកជំងឺ​ទឹកនោមផ្អែម​ងាយ​នឹង​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ (Diabetic Neuropathy) ដែល​ធ្វើ​ឱ្យ​ការ​ឈឺចាប់​មិនសូវ​ដឹង ព្រមទាំង​មាន​បញ្ហា​ឈាម​រត់​មិនល្អ ដែល​ធ្វើ​ឱ្យ​របួស​ឆាប់​ឆ្លង​មេរោគ និង​ពិបាក​ជា​។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ដែល​អ្នក​គួរ​អនុវត្ត​ជា​ប្រចាំ ៖

១. ពិនិត្យ​ជើង​រាល់ថ្ងៃ​:

ត្រូវ​ពិនិត្យ​មើល​បាតជើង ចន្លោះ​ម្រាមជើង និង​កែងជើង​ជា​រៀងរាល់ថ្ងៃ ដើម្បី​រក​មើល​សញ្ញា​នៃ​របួស​ដូច​ជា ពងបែក ស្នាម​កន្ទួល​ក្រហម ស្នាម​ប្រេះ ដំបៅ ឬ​ស​សៃ​រ​វៀច ។

២.​លាង​សម្អាត និង​ថែទាំ​ជើង​ឱ្យ​បាន​ត្រឹមត្រូវ​:

-​លាង​សម្អាត​ជើង​រាល់ថ្ងៃ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ៗ និង​សាប៊ូ​។

-​ជៀសវាង​ត្រាំ​ជើង​ក្នុង​ទឹក​យូរ​ពេក ព្រោះ​អាច​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​។

-​ជូត​ជើង​ឱ្យ​ស្ងួត​ល្អ ជា​ពិសេស​នៅ​ចន្លោះ​ម្រាមជើង ដើម្បី​ការពារ​ការ​ដុះ​ផ្សិត​។

-​លាប​ឡេ​ផ្តល់​សំណើម (Moisturizer) នៅ​លើ​បាតជើង និង​កែងជើង ប៉ុន្តែ​កុំ​លាប​នៅ​ចន្លោះ​ម្រាមជើង​។

៣. ពាក់​ស្បែកជើង និង​ស្រោមជើង​ដែល​ត្រឹមត្រូវ​:

-​ត្រូវ​ពាក់​ស្រោមជើង​គ្រប់ពេល ទាំង​នៅផ្ទះ និង​នៅ​ខាងក្រៅ ។ ស្រោមជើង​គួរ​ធ្វើ​ពី​សំឡី (Cotton) ដែល​អាច​ស្រូប​ញើស​បាន​ល្អ​។

-​ពាក់​ស្បែកជើង​ដែល​បិទ​ជិត និង​មាន​ទំហំ​សម​ល្មម ។ ជៀសវាង​ពាក់​ស្បែកជើង​រឹប​តឹង ឬ​មាន​កែង​ខ្ពស់​។

-​មុន​នឹង​ពាក់ ត្រូវ​ពិនិត្យ​មើល​ខាងក្នុង​ស្បែកជើង​ថា តើ​មាន​វត្ថុ​មុត​ស្រួច ឬ​ដុំ​ថ្ម​តូច​ៗ​ដែរ​ឬ​អត់​។

៤. កាត់​ក្រចក​ឱ្យ​បាន​ត្រឹមត្រូវ​:

-​កាត់​ក្រចក​ដោយ​កាត់​ឱ្យ​ត្រង់ និង​កុំ​កាត់​ខ្លី​ពេក ដើម្បី​ជៀសវាង​ក្រចក​ដុះ​ចាក់​សាច់​។

-​គួរ​ប្រើ​ប្រដាប់​កាត់​ក្រចក​ដែល​ស្អាត និង​មុត​ល្អ​។

៥. ទៅ​ពិនិត្យ​សុខភាព​ជើង​ជា​ប្រចាំ​:

-​អ្នក​គួរ​ទៅ​ពិនិត្យ​ជើង​ជាមួយ​គ្រូពេទ្យ​ជំនាញ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ ឬ​ញឹកញាប់​ជាង​នេះ​បើ​មាន​បញ្ហា ។

ការ​អនុវត្ត​ជំហាន​ទាំងនេះ អាច​ជួយ​ការពារ​ជើង​របស់​អ្នក​ពី​ការ​រង​របួស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ផលវិបាក​ធ្ងន់ធ្ងរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ