ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៦​​ប្រទេស​សន្យា​ការ​ពារ​សន្តិ​សុខ​អ៊ុយ​ក្រែន​ក្រោ​យ​ពេល​ចប់​សង្គ្រាម

3 ម៉ោង មុន

ទី​ក្រុង​ប៉ារីស៖ ប្រទេស​ចំនួន​២៦​បាន​សន្យា​ធានា​សន្តិ​សុខ​ជូន​អ៊ុយ​ក្រែន​ក្រោយ​ពេល​ចប់​សង្គ្រាម​។ ក្នុងនោះ​​ក៏​មាន​​ផែន​ការ​​​​បញ្ជូន​កង​កម្លាំង​ថែ​រក្សា​សន្តិ​ភាព​​​​ជើង​គោក ជើង​ទឹក​ និង​ជើង​អាកាស​​ទៅ​អ៊ុយ​ក្រែន​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​ប្រធានា​ធិបតី​បា​រាំង​ លោក​ម៉ាក្រុង​ ដែល​ទើប​តែ​ជួប​គ្នា​ជា​មួយ​លោក​ហ្សេឡិន​ស្គី។ ម៉ាក្រុង​ថ្លែង​ថា​រូប​លោក​ផ្ទាល់​ជា​មួយ​មិត្ត​ភក្ដិ​អឺរ៉ុប​ដទៃ​ទៀត​ និង​លោក​ហ្សេឡិនស្គី​​ទើប​តែ​​សន្ទនា​គ្នា​ជា​មួយ​លោក​ត្រាំ​។…

ទី​ក្រុង​ប៉ារីស៖ ប្រទេស​ចំនួន​២៦​បាន​សន្យា​ធានា​សន្តិ​សុខ​ជូន​អ៊ុយ​ក្រែន​ក្រោយ​ពេល​ចប់​សង្គ្រាម​។ ក្នុងនោះ​​ក៏​មាន​​ផែន​ការ​​​​បញ្ជូន​កង​កម្លាំង​ថែ​រក្សា​សន្តិ​ភាព​​​​ជើង​គោក ជើង​ទឹក​ និង​ជើង​អាកាស​​ទៅ​អ៊ុយ​ក្រែន​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​ប្រធានា​ធិបតី​បា​រាំង​ លោក​ម៉ាក្រុង​ ដែល​ទើប​តែ​ជួប​គ្នា​ជា​មួយ​លោក​ហ្សេឡិន​ស្គី។ ម៉ាក្រុង​ថ្លែង​ថា​រូប​លោក​ផ្ទាល់​ជា​មួយ​មិត្ត​ភក្ដិ​អឺរ៉ុប​ដទៃ​ទៀត​ និង​លោក​ហ្សេឡិនស្គី​​ទើប​តែ​​សន្ទនា​គ្នា​ជា​មួយ​លោក​ត្រាំ​។

លោក​ម៉ាក្រុង​ថា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​​នេះ អាមេរិក​នឹង​សម្រេច​ទៅ​លើ​ការ​ចូល​រួម​កម្រិត​ណា​មួយ​នៅ​ក្នុង​ការ​ធានា​សន្តិសុខ​អ៊ុយ​ក្រែន​។ ​លោក​ត្រាំ​ត្រូវ​អ្នក​សារ​ព័ត៌​មាន​សាក​សួរ​ថា​តើ​លោក​នឹង​និយាយ​ទូរ​ស័ព្ទ​ទៅ​​​លោក​ពូទីន​នៅ​ពេល​ឆាប់​ៗ​នេះ​ទេ​? លោក​ឆ្លើយ​តប​ថា​លោក​នឹង​ធ្វើ​រឿង​នេះ​ឆាប់​ៗ​នេះ​។ យើង​នឹង​មាន​ការ​សន្ទនា​គ្នា​ដ៏​ល្អ​។

ការ​រៀប​ចំ​កិច្ច​ជំនួប​​​មេ​ដឹក​នាំ​​​៣៥​ប្រទេស​ (​ភាគ​ច្រើន​នៅ​​​អឺរ៉ុប​​) ​​ដើម្បី​ពិភាក្សា​អំពី​ការ​ធានា​សន្តិ​សុខ និង​ស្នើ​សុំ​ឱ្យ​លោក​ត្រាំ​ជួយ​ជ្រោម​ជ្រែង​នៅ​ក្នុង​រឿង​នេះ​។ អឺរ៉ុប​យល់​ថា​ការ​ចូល​រួម​ចំណែក​របស់​អាមេរិក​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ឱ្យ​ការ​ធានា​សន្តិ​សុខ​មាន​ប្រសិទ្ធ​ភាព​។ មូល​ហេតុ​នៃ​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​​​ធានា​សន្តិ​សុខ​ដើម្បី​​កុំ​ឱ្យ​រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ទៀត​នា​ពេល​អនាគត​​។​

លោក​ម៉ាក្រុង​ថ្លែង​ថានៅ​សង្គ្រាម​អ៊ុយ​ក្រែន​បិទ​បញ្ចប់​ទៅ​វិញ​​ ការ​ធានា​សន្តិសុខ​នឹង​ចាប់​ផ្ដើម​អនុ​វត្ត​ភ្លាម​។ ថ្នាក់​ដឹក​នាំ​នៅ​ទ្វីប​អឺរ៉ុប​ថ្លែង​ថា​សន្តិ​ភាព​អាច​នឹង​ស្ថិត​នៅ​ឆ្ងាយ​បន្តិ​ច​មែន​សម្រាប់​ពេល​នេះ​។ ប៉ុន្តែ​ពួក​គេ​ចង់​ត្រៀម​ខ្លួន​ទុក​ឱ្យ​ហើយ​។ នៅ​ពេល​ថ្ងៃ​​នោះ​មក​ដល់​មិន​ពិបាក​ស្ទុះ​ស្ទា​។​

មុន​ដំបូង​ លោក​ម៉ាក្រុង​ថ្លែង​ថា​​ប្រទេស​​ចំនួន​២៦​សន្យា​ផ្ដល់​ការ​ធានា​សន្តិ​សុខ​អ៊ុយ​ក្រែន​។ ប៉ុន្តែ​ក្រោយ​មក​ លោក​ថា​ប្រទេស​​មួយ​ចំនួន​​ទៀត​ក៏​សន្យា​ធានា​សន្តិ​សុខ​ផង​ដែរ។ ​ប៉ុន្តែ​ពួក​គេ​ស្ថិត​នៅ​ខាង​ក្រោយ​វាំង​នន។ ពួក​គេ​អាច​ជួយ​ហ្វឹក​ហ្វឺន​ និង​ផ្ដល់​គ្រឿងបរិក្ខារ​ផ្សេង​ៗ​។ លោក​​មិន​បាន​បញ្ជាក់​ថា​តើ​ត្រូវ​បញ្ជូន​កង​ទ័ព​ប៉ុន្មាន​នាក់​ទៅ​ឈរ​ជើង​នៅ​អ៊ុយ​ក្រែន​នោះ​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ