ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំដូរឈ្មោះក្រសួងការពារ មកជា​ក្រសួងសង្គ្រា.ម

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ​បាន​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​៥​ កញ្ញា​លើ​ក្រិ​ត្យ​មួយដែល​ហៅ​ក្រសួង​ការពារ​មក​ជា​ក្រសួង​សង្គ្រាម​ដូច​ពេល​មុន​វិញ​។ វា​ជា​ការ​ផ្លាស់​ប្ដូរ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​។ តាម​ទូរទស្សន៍​CNN ប្រធានាធិបតី​បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​ប្រតិបត្តិ​មួយ ដែល​ដូរ​ឈ្មោះ​ក្រសួង​ការពារ​ប្រទេស​មក​ជា​ក្រសួង​សង្គ្រាម​ ។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ​បាន​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​៥​ កញ្ញា​លើ​ក្រិ​ត្យ​មួយដែល​ហៅ​ក្រសួង​ការពារ​មក​ជា​ក្រសួង​សង្គ្រាម​ដូច​ពេល​មុន​វិញ​។ វា​ជា​ការ​ផ្លាស់​ប្ដូរ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​។ តាម​ទូរទស្សន៍​CNN ប្រធានាធិបតី​បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​ប្រតិបត្តិ​មួយ ដែល​ដូរ​ឈ្មោះ​ក្រសួង​ការពារ​ប្រទេស​មក​ជា​ក្រសួង​សង្គ្រាម​ ។

នេះ​ជា​សេចក្ដីសម្រេច​និ​មិ្ម​ត្ត​រូប​មួយ ជា​ការ​វិល​ត្រឡប់​ទៅ​រក​ឈ្មោះ​ចាស់ ដែល​ហៅ​រហូត​មក​ដល់​ឆ្នាំ​១៩៤៩ ពេល​ដែល​ប្រធានាធិបតី​ឌ្រួ​ម៉ា​ន់ បាន​រៀបចំ​ក្បាល​ម៉ា​ស៊ីន​យោធា​អា​មេ​រិ​ក​ឡើង​វិញ បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​២​។

ពេល​ជួប​ជាមួយ​បណ្ដា​អ្នកកាសែត​កាលពី​ខែសីហា​កន្លង​ទៅ លោក​ត្រាំ​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​រួច​ហើយពី​ការ​រៀបចំ​ដូរ​ឈ្មោះ​នោះ​។ លោក​ថា ឈ្មោះ​ក្រសួង​ការពារ​វា​ហាក់ដូចជា​ការពារ​ខ្លាំង​ពេល ហើយ​យើង​ក៏​ចង់​ធ្វើ​អ្នក​វាយលុក​ដែរ​។

លោក​បន្ត​ថា ​យើង​ជា​អ្នក​ឈ្នះ​ក្នុង​សង្គ្រាមលោក​លើក​ទី​១​និង​លើក​ទី​២ ពេល​យើង​ឈ្មោះ​ក្រសួង​សង្គ្រាម ហើយ​សម្រាប់​ខ្ញុំ​ពិតជា​ចង់បាន​បែប​នោះ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ