ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះសន្តិភាព​សម្ពោធ​គម្រោង​សហប្រតិបត្តិការ​​ព័ត៌មាន​ជាមួយ​ភាគី​ចិន​

52 វិនាទី មុន

សារព័ត៌មាន​កោះសន្តិភាព និងមជ្ឈមណ្ឌល​ផ្សព្វផ្សាយ​អន្តរជាតិ​ចំពោះ​តំបន់​អាស៊ី ខាងត្បូង និង​អាស៊ី​អាគ្នេយ៍​ខេត្ត​យូ​ណា​ន នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា​នេះ បាន​សម្ពោធ​គម្រោង​សហប្រតិបត្តិការ​ជាមួយ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សហព័ន្ធ​សារព័ត៌មាន​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍​។ លោក ស្រី…

សារព័ត៌មាន​កោះសន្តិភាព និងមជ្ឈមណ្ឌល​ផ្សព្វផ្សាយ​អន្តរជាតិ​ចំពោះ​តំបន់​អាស៊ី ខាងត្បូង និង​អាស៊ី​អាគ្នេយ៍​ខេត្ត​យូ​ណា​ន នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា​នេះ បាន​សម្ពោធ​គម្រោង​សហប្រតិបត្តិការ​ជាមួយ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សហព័ន្ធ​សារព័ត៌មាន​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍​។

លោក ស្រី ថុ​ង សុវណ្ណ​រង្សី ប្រធាន​ក្រុមហ៊ុនកោះសន្តិភាពបាន​និយាយ​ថា សារព័ត៌មាន​កោះសន្តិ​ភាព​ពិតជា​មាន​ក្តី​រីករាយ​ចំពោះ​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​រវាង​កោះសន្តិភាព និង មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​អន្តរជាតិ​ចំពោះ​តំបន់​អាស៊ី ខាងត្បូង និង​អាស៊ី​អាគ្នេយ៍​ខេត្ត​យូ​ណា​ន​។ គម្រោង​នេះ នឹង​ជួយ​ដល់​ការ​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និង ប្រជាជន​ចិន​អោយ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ថែម​ទៀត​។

ការ​សម្ពោធ​គម្រោង​សហប្រតិបត្តិការ​ជាម​យ​យ​កោះសន្តិភាព​នេះ ​គឺជា​ផ្នែក​មួយ​នៃ​សហប្រតិបត្តិការ​ផ្សេង​ទៀត​របស់មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​អន្តរជាតិ​ចំពោះ​តំបន់​អាស៊ី ខាងត្បូង និង​អាស៊ី​អាគ្នេយ៍​ខេត្ត​យូ​ណា​ន ជាមួយនឹង​ប្រទេស​កម្ពុជា​យើង​។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ទៀត​រួម​មាន ការ​បកប្រែ​សៀវភៅ «ស៊ី ជី​ន​ភីង​៖ អភិបាលកិច្ច​ប្រទេស​ចិន​»និងការ​ចេញផ្សាយ​ផែនការ​សកម្មភាព​ឆ្នាំ២០២៦ ស្តី​ពី​ច្រករបៀង​វប្បធម៌ កម្ពុជា​-​ចិន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ដោយ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​អន្តរជាតិ​ចំពោះ​តំបន់ អាស៊ី​ខាងត្បូង​និង​អាស៊ី​អាគ្នេយ៍​ខេត្ត​យូ​ណា​ន មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ប្រទេស​កម្ពុជា និង​ក្រុម​វិនិយោគ​ឧស្សាហកម្ម​អាកាសចរណ៍​យូ​ណា​ន គ្រុប​។

គួរ​បញ្ជាក់​ថា កិច្ច​សហប្រត្តិបត្តិការ​ទាំងនេះ​ កើត​មាន​ក្នុង​ទស្សនកិច្ច​ប្រតិភូ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​បណ្ឌិត ជា មុនី​ឬ​ទ្ធិ​ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សមាគម​ន៍​មិត្តភាព​កម្ពុជា​ចិន​ទៅ​កាន់​ខេត្ត​យូ​ណា​ន​ប្រទេស​ចិន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ