ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧ.ក្រិដ្ឋ.ជ.ន​គ្រឿ.ងញៀ.ន​កំពុង​ធ្វើ​ឱ្យ​​ពន្ធនាគារ​រង​បន្ទុក​​ធ្ងន់ !

2 ថ្ងៃ មុន
  • ភ្នំពេញ

កំណើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៃ​ការ​ឃាត់ខ្លួន​ជនល្មើស​ទាក់ទង​នឹង​បទល្មើស​គ្រឿងញៀន​អាច​នឹង​ធ្វើ​ឲ្យ​បណ្តា​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ពិបាក​និង​រង​បន្ទុល​ធ្ងន់​ទៅ​ៗ ពីព្រោះ​បទល្មើស​នេះ​នៅ​តែ​ច្រើន​ហើយ​មាន​ជនសង្ស័យ​និង​ជន​ដែល​ត្រូវ​កាត់ទោស​មួយ​ថ្ងៃ​ៗ​មាន​រាប់​សិប​នាក់ ។ ជាក់ស្តែង​នៅ​ក្នុង​រយៈពេល​តែ​២​ថ្ងៃ​នៃ​ដើមខែ​កញ្ញា ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿងញៀន នេះ​រហូត​ដល់​ទៅ ៧៨​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ប្រមាណ​ជា​៣០០​នាក់​ឯណោះ ។…

កំណើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៃ​ការ​ឃាត់ខ្លួន​ជនល្មើស​ទាក់ទង​នឹង​បទល្មើស​គ្រឿងញៀន​អាច​នឹង​ធ្វើ​ឲ្យ​បណ្តា​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ពិបាក​និង​រង​បន្ទុល​ធ្ងន់​ទៅ​ៗ ពីព្រោះ​បទល្មើស​នេះ​នៅ​តែ​ច្រើន​ហើយ​មាន​ជនសង្ស័យ​និង​ជន​ដែល​ត្រូវ​កាត់ទោស​មួយ​ថ្ងៃ​ៗ​មាន​រាប់​សិប​នាក់ ។ ជាក់ស្តែង​នៅ​ក្នុង​រយៈពេល​តែ​២​ថ្ងៃ​នៃ​ដើមខែ​កញ្ញា ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿងញៀន នេះ​រហូត​ដល់​ទៅ ៧៨​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ប្រមាណ​ជា​៣០០​នាក់​ឯណោះ ។

តាម​សេចក្តី​រាយ​ការ​ណ៌​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ នៃ​ខែកញ្ញា សមត្ថកិច្ច​បាន​បង្ក្រាប ៥៨ ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ២៣៧ នាក់ មាន​ទាំង​អ្នក​ជួញដូរ និង អ្នក​ដែល​ប្រើប្រាស់ ហើយ​មួយ​ថ្ងៃ​ក្រោយមក គឺ​បង្ក្រាប​បាន​២០ ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៦៧ នាក់​បន្ថែម​ទៀត ។

នេះ​គឺជា​ស្ថិតិ​ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​២​ថ្ងៃ​នៃ​ដើមខែ​កញ្ញា​។ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​៨​ខែ​របស់​នាយកដ្ឋាន​ជំនាញ​ពោល​គឺ នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពី​បទ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន​ដល់​ទៅ ជាង​១​ម៉ឺន​៧​ពាន់​នាក់ ជាមួយ​គ្រឿងញៀន​សរុប​ចំនួន ៧,៧៦​តោន ។

របាយការណ៍​បាន​អះអាង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្នុង​ចំនួន​សរុប​គឺ​១៧.៤៨០ ។ តួរ​លេខ​នេះ​ឃើញ​ថា មានការ​ធ្លាក់​ចុះ បន្តិច គឺ ០,៥ ភាគរយ បើ​ធៀប​នឹង​ចំនួន ជនសង្ស័យ​សរុប ប្រមាណ​ជា ១៧.៥៧៤ នាក់ ដែល​សមត្ថកិច្ច​ចាត់ វិធានការ​ណ៍​នៅ​គ្នុ​ង​រយៈពេល​៨​ខែ ឆ្នាំ​២០២៤​កន្លង​ទៅ ។ របាយការណ៍​បាន​បន្ត​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​ថា​មាន​ជនបរទេស​ចំនួន ៦៩៨ នាក់​មាន ២០ សញ្ជាតិ​។

ប្រភព​ដដែល​បាន​បន្ត​ថា ចំនួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​គឺ​មានការ​ថយ​ចុះ​បន្តិច ប៉ុន្តែ បើ​និយាយ​អំពី​ចំនួន​គ្រឿងញៀន​ដែល​រឹបអូស​វិញ​គឺ​នៅ​តែ​កើនឡើង ដោយនៅ​រយៈពេល​នេះ អាជ្ញាធរ​រឹបអូស​បាន​៧,៧៦ តោន ហើយ​កាលពី​៨​ខែ​ឆ្នាំ​២០២៤ គឺ​រឹបអូស​បាន​ត្រឹមតែ ៥,៧៥ តោន​។ គ្រឿងញៀន​ដែល​រឹបអូស​បាន​ភាគច្រើន​រួម​មាន ខេ​តា​មីន អេក​ស្តា​ស៊ី ហេ​រ៉ូ​អ៊ី​ន មេ​តំ​ហ្វេ​តា​មីន គ្រី​ស្តា​ល់ ថ្នាំ​មេ​តំ​ហ្វេ​តា​មីន កូកាអ៊ីន និង​កា​ធី​ណូ​ន (cathinone) ឫ គេ​ហៅ​ថា កេ​តំ​ហ្វេ​តា​មីន (ketoamphetamine) ដែល​ជា​ប្រភេទ​គ្រឿងញៀន​សំយោគ ។

តើ​គ្រឿងញៀន​ទាំងនេះ​ផ្តល់​ផល​ប៉ះពាល់​យ៉ាងណា​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ?
តាម​ឯកសារ​នៃ​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា សម្រាប់​គ្រឿងញៀន​ដូច​ជា ខេ​តា​មីន នៅ​ពេល​ដែល​ប្រើ ប្រាស់​វា គឺ​វា​ប៉ះពាល់​ដល់​ចិត្ត​និង​ការ​គ្រប់គ្រង​អារម្មណ៍ នាំ​ឲ្យ​យើង​បាត់បង់​ការ​គ្រប់គ្រង​ខ្លួន អាច​បណ្តាល​ឲ្យ​ឆ្កួត ឫ​ធ្លាក់​ទឹកចិត្ត ។ ចំពោះ អេក​ស្តា​ស៊ី វា​ជា​គ្រឿងញៀន​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ ចិត្ត និង លើក​កម្លាំង ប៉ុន្តែ​កុំ​ភ្លេច​ថា វា​ធ្វើ​ឲ្យ​មនុស្ស​កើន​សម្ពាធ​ឈាម ប៉ះពាល់​ដល់​ខួរក្បាល បង្ក​ភាព​ច្របូកច្របល់​នៅ​ក្នុង​អារម្មណ៍ ហើយ​អាច​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​បើ​ប្រើប្រាស់​លើស​កម្រិត ។

សម្រាប់​ប្រភេទ ហេ​រ៉ូ​អ៊ី​ន​វិញ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​គ្រឿងញៀន​ខ្លាំង ហើយ​អ្នក​ដែល​ប្រើប្រាស់​វា គឺ​អ្នក​ដែល ដល់​កម្រិត​ដោយសារ​តែ​វា​ថ្លៃ ។ វា​គឺជា​គ្រឿងញៀន ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​បន្ថយ​ចលនា​ដកដង្ហើម ហើយ​អាច​ឲ្យ​មនុស្ស​ស្លាប់​បាន ក្រៅពី​នោះ​វា​ប៉ះពាល់​ដល់​សរសៃឈាម បេះដូង និង​ថ្លើម ។ ចំពោះ​មេតា​ហ្វេ​តា​មីន​ឫ​គ្រី​ស្តា​ល់ គឺជា​ប្រភេទ​គ្រឿងញៀន​លើក​កម្លាំង​ដែរ​ហើយ មិន​ធ្វើ​ឲ្យ​មនុស្ស​ងងុយគេង និយាយ​ច្រើន ។

វា​អាច​ប៉ះពាល់ ដល់​សរសៃ​ប្រាសាទ បាត់បង់​ចំណង់​អាហារ ធ្វើ​ឲ្យ​ខូច​ស្បែក​និង​ធ្មេញ ។ កូកាអ៊ីន​វិញ​ជា​ប្រភេទ​គ្រឿងញៀន ដែល​គេ​និយម​ហឺត​តាម​ច្រមុះ ហើយ​ពេល​ប្រើប្រាស់​វា គឺ​បង្កើន​សម្ពាធ​ឈាម ដែល​អាច​ឲ្យ​គាំងបេះដូង ឫ ដាច់​សរសៃឈាម មាន​អារម្មណ៍​ច្របូកច្របល់ ។ ចំពោះ​សារ ធាតុ​គ្រឿងញៀន​ចុង​ក្រោយ គឺ​កា​ធី​ណូ​ន ឫ កេ​តំ​ហ្វេ​តា​មីន នេះ ជា​ពពួក​គ្រឿងញៀន ដែល​គេ​ប្រើ​ដើម្បី​បង្កើន​កម្លាំង ហើយ​អ្នក​ដែល​ប្រើប្រាស់​ច្រើន​ក្លាហាន នាំ​ឲ្យ​ងាយ​កើត​អំពើ​ហិង្សា ។

ពពួក​គ្រឿងញៀន​ទាំងនេះ មិនមែន​ជា​ឱសថ​ឡើយ ប៉ុន្តែ​វា​គឺជា​សារធាតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស ជា​ពិសេស​គឺ​អ្នក​ដែល​ប្រើប្រាស់​ពួក​វា​មាន​គ្រោះថ្នាក់ ដោយសារ​តែ​វា​ប៉ះពាល់​ដល់​សុខភាព​រាង​កាយ ពោល​គឺ​តាំងពី​បេះដូង សួត ថ្លើម តម្រង់​នោម សូ​ម្បី​តែ​សរសៃប្រសាទ ។ អ្នក​ដែល​ប្រើប្រាស់​ទោះ​តាម​វិធី​ណា​ក៏​ដោយ គឺ​វា​តែងតែ​ប៉ះពាល់​ផ្លូវចិត្ត ពិបាក​នៅ​ក្នុង​ការ​បោះបង់ ហើយ​ជា​ប្រភព​គ្រោះថ្នាក់​សង្គម​ជា​ច្រើន​ករណី​ថែម​ទៀត ។

សរុប​ទៅ​គ្រឿងញៀន​គឺ​គ្រោះថ្នាក់ ហើយ​អ្នក​ដែល​ជួញដូរ​វិញ ទោះបីជា​កម្ពុជា​គ្មាន​ទោស​ប្រហារជីវិត ក៏​ពិតមែន ប៉ុន្តែ​តាម​ច្បាប់ អ្នក​ដែល​រក​ឃើញ​ពិរុទ្ធភាព​ពី​ការ​ជួញដូរ​ថ្នាំ​ញៀន​ខុសច្បាប់​លើស​ពី ៨០ ក្រាម អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ដូច្នេះ សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំងនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ