រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសរសើរចំពោះម្ចាស់ផេកមានឈ្មោះ «មេទ័ព លីពូ» ដែលបានសរសេរសំណេរមានអំណះអំណាងសមរម្យបូកបញ្ចូកនឹងបទពិសោធន៍ផ្ទាំល់ ពាក់ព័ន្ធនឹងក្រសួងការពារជាតិផ្តល់ស្បៀងជួយកងទ័ព។
យោងតាមបណ្តាញសង្គមរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥សម្តេចបវរធិបតីបានសរសេរយ៉ាងដូច្នេះថា «ជាទូទៅ មិនមានសំណេរច្រើនទេដែលខ្ញុំជក់ចិត្តអានពីដើមរហូតចប់ ។ ក្នុងមួយរយៈនេះ មានសំណេរនៅលើហ្វេសប៊ុកផេកមួយឈ្មោះ «មេទ័ព លីពូ» ដែលខ្ញុំបានតាមដាន ព្រោះអត្ថបទជាច្រើនដែលបានសរសេរ គឺមានហេតុផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ផ្ទាល់ខ្លួននៅជួរមុខ» ។
សម្តេចបានសរសើរថា៖ សំណេរមិនផ្អែកជ្រុលតាមអារម្មណ៍ផ្ទាល់ខ្លួន ឬទិដ្ឋភាពមួយជ្រុងណានោះទេ ហើយសំណេរភាគច្រើនក៏មិនសរសេរ ដើម្បីលើកសរសើរអ្នកនេះ ឬវាយប្រហារអ្នកនោះទេ ។ អ្វីដែលខ្ញុំចូលចិត្តអានសំណេរនៅលើផេកនេះ គឺអ្នកសរសេរធ្វើការបកស្រាយសាមញ្ញៗ
(សាបៗ) ខ្លីៗ ងាយយល់ ប៉ុន្តែមុតស្រួច។
ជាមួយគ្នានោះដែរ សម្តេចសុំទៅម្ចាស់ផេកថា «សូមយកសំណេរ ដែលបានដាក់ចេញថ្ងៃនេះ ដើម្បីចែករំលែកបងប្អូនអានកំសាន្តថ្ងៃសៅរ៍ ។(ខ្ញុំសុំសិទ្ធិម្ចាស់សំណេរ ដើម្បីយកអត្ថបទនេះមកបង្ហោះ) ។
សូមជម្រាបការសរសើររបស់សម្តេច បន្ទាប់ពីម្ចាស់ផេកមានឈ្មោះថា «មេទ័ព លីពូ» បានសរ
សេរខ្លឹមសារយ៉ាងដូច្នេះថា៖ ថ្ងៃនេះពូចង់បកស្រាយ មានបងប្អូន គាត់នៅតែឆ្ងល់ថា «ក្រសួងការពារជាតិពេលនេះ កំពុងធ្វើអ្វីខ្លះ? តើស្បៀងពេលនេះគ្រប់គ្រាន់ឬនៅ?» ។
ប្រភពបានលើកឡើងថា សំណួរខ្លះគ្រាន់តែជាចម្ងល់បងប្អូន មិនបាច់បកស្រាយក៏បានដែរ ។ តែពូចង់ពន្យល់បែបសាបៗ ស្រួលស្តាប់ ស្រួលយល់ ហើយបាត់ឆ្ងល់ !
ទី១ : តើស្បៀង ពេលនេះគ្រប់គ្រាន់ឬនៅ ?
ចំពោះបញ្ហាស្បៀងពេលនេះ ពូអាចនិយាយបានថា គ្រប់គ្រាន់ហើយ ជំនួយគួរប្តូរជាសំភារៈចាំបាច់ជំនួសវិញ ល្អជាង ។
ទី២ : តើក្រសួងការពារជាតិកំពុងធ្វើអ្វី ?
ក្រសួងកំពុងធ្វើការកំរិតក្រសួង ដែលប្រជាជន និងទាហាន មិនគួរដឹង ព្រោះវាជាការសម្ងាត់របស់ជាតិ ។ បងប្អូនឆ្ងល់ថា ម៉េចមិនដែលឃើញដឹកស្បៀងដើរចែក នេះហើយដែលហៅថា « ការសម្ងាត់ » បងប្អូនដេកនៅតែផ្ទះ ម៉េចដឹងថាគេមិនដឹក ? បងប្អូនទៅសួរ កូនទាហានតាមព្រំដែន ពួកគាត់ម៉េចដឹង ? សូម្បីឋានៈមេបញ្ជាការខ្លះ អត់ដឹងស្បៀងគេដឹកពីណាទៅផង ។ បងប្អូនត្រូវចាំថា ក្រសួងការពារជាតិ មានតួនាទីផ្គត់ផ្គង់ស្បៀងទាហានជួរមុខ ជួរក្រោយ ពេញមួយប្រទេស មិនមែនមួយទិស ឬ មួយភូមិភាគនោះទេ ។ ហើយរឿងខ្លះក៏គេមិនចំបាច់ទៅដើរពន្យល់ប្រជាជនម្តងម្នាក់ៗដែរ ។
ជាមួយគ្នានោះដែរម្ចាស់សំណេរក៏បានលើកឡើងថា បងប្អូនដើរសួរទាហានតាមព្រំដែន បើប៉ះអ្នកសំបូរស៊ី គេនឹងឆ្លើយថាមានហើយ តែបើសួរប៉ះអ្នកអត់ដែលបានជំនួយ គាត់ច្បាស់ជានិយាយថា មិនដែលបានស្អីផង ។ រួចហើយចាប់ផ្តើម វង្វេងហើយមិនដឹងមួយណាពិត ? មួយណាមិនពិត ? ទាហានជួរមុខ រាប់ម៉ឺននាក់ បងប្អូនគិតថាស្បៀងមួយក្តិតឡាន ដែលដឹកទៅចែក អាចស៊ីបានមួយព្រំដែនមែន ? តែមួយគោល ៣០នាក់ ស៊ី តែ៣ថ្ងៃអស់បាត់ហើយ … ។
ម្ចាស់ផេកក៏បានបន្ថែមថាបងប្អូនមានដែល សួរខ្លួនឯងវិញទេថា « មុនពេលអញយកជំនួយទៅ តើទាហានបានស្អីហូប ? » ចម្លើយបែបសាបៗ « គឺការផ្គត់ផ្គង់ទាំងស្រុងរបស់ ក្រសួងការពារជាតិ សូម្បីមកដល់ពេលនេះ ស្បៀងរបស់បងប្អូនគឺ បានត្រឹម ២៥% / ៧៥% ទៀតនៅតែជាទំនួលខុសត្រូវរបស់ក្រសួងដដែលទេ ។ »
ម្ចាស់ផេកដដែលក៏បានបញ្ជាក់ថា៖ការដែលគេមិនប្រាប់ថា ក្រសួងកំពុងធ្វើអ្វី ! ព្រោះបើប្រាប់ ក្អែក ១ ទៅជាក្អែក ១០ អាមិនដឹងរឿងផង នៅវាបកស្រាយចេញ ទំរាំគេអោយដឹងរឿងទៀត ម្ចាស់ជំនួយឆាតសួរឆ្លើយៗ មានស្អី សម្ងាត់ទៀត ។ទី ៣ : ជួយយ៉ាងម៉េច បានចំគោលដៅ ?
ចង់ជួយអោយចំគោលដៅ ត្រូវទៅអោយដល់គោលដៅ ឬ តាមរយៈអ្នកដែលអាចយកអោយចំគោលដៅ ។ ជួយតាមលទ្ធភាព ជួយជាក្រុម កុំជួយម្នាក់ៗ ទោះបីតិចតួចក៏ដោយទាហានអត់ច្រណែនគ្នា ។ ជាសំណូមពរ ដល់ម្ចាស់ជំនួយ ចង់ជួយផ្ទាល់ ចុះផ្ទាល់ ទៅមើលផ្ទាល់ កុំសួរព័ត៌មានទាហាន អស់អាចម៌ អស់នោមពេក ។
ដំបូងសួរ នៅកងពលណា ? គ្នាប៉ុន្មាននាក់ ? ឈរជើងទិសណា ? សុំមើលកាតទាហានបន្តិច ! មានរូបទីតាំងអត់ ថតវីដេអូមក បើអាច Pin ក៏បាន ព្រោះខ្ញុំខ្លាចចំទាហានបោក ។ បងឯងជួយថត វីដេអូ មួយក្លិបមក ខ្ញុំរកជំនួយជូន … ។
ជាមួយគ្នានោះដែរចង់ដឹងគាត់ពិត មិនពិត សុំតែឈ្មោះ និងទិសគាត់ឈរជើងបានហើយ សួរមេបញ្ជាការ ហើយហៅគាត់មកទទួលមកចប់ហើយ កុំវែងឆ្ងាយ ។ ទាហានគាត់មិនបោកទេ ណាស់តែអាអ្នកសុំជំនួយតើដែលបោក ដូចធ្លាប់ឮ រឿងស៊ីភាគរយ ពួកអាស្លាប់ ៕
ចែករំលែកព័តមាននេះ