ក្រុមហ៊ុនថាមពលអគ្គិសនីភាគខាងត្បូងចិន បន្តសហការយ៉ាងល្អជាមួយកម្ពុជា
ប្រទេសចិន ៖ គណៈប្រតិភូ និងអ្នកសារព័ត៌មានកម្ពុជា ចូលទស្សនាក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងចិន CHINA SOUTHERN POWER GRID នៅក្រុងគុនមីង…
ប្រទេសចិន ៖ គណៈប្រតិភូ និងអ្នកសារព័ត៌មានកម្ពុជា ចូលទស្សនាក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងចិន CHINA SOUTHERN POWER GRID នៅក្រុងគុនមីង…
ប្រទេសចិន ៖ គណៈប្រតិភូ និងអ្នកសារព័ត៌មានកម្ពុជា ចូលទស្សនាក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងចិន CHINA SOUTHERN POWER GRID នៅក្រុងគុនមីង ខេត្តយូណាន នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ។
ដំណើរការទស្សនកិច្ចនេះ ដឹកនាំដោយឯកឧត្តម ឈាន លាង រដ្ធលេខាធិការក្រសួងព័ត៌មាន រួមជាមួយបណ្តាសារព័ត៍មានកម្ពុជា ជាច្រើនទៀត ធ្វើដំណើរទៅកាន់ក្រុមហ៊ុន China Southern Power Grid Lancang-Mekong International Co., Ltd នៅខេត្តយូណាន ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រុមហ៊ុននេះ អាចចាត់ទុកបានថា ជាអង្គភាពធំជាងគេមួយនៅអាស៊ី ដែលមានសមត្ថភាពផលិត និងគ្រប់គ្រងថាមពលខ្ពស់នៅប្រទេសចិន ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន ។
ក្នុងនោះដែរ លោក Zhuo Jianbin អ្នកដឹកនាំក្រុមហ៊ុនអគ្គិសនី បានសម្ដែងពីការរីករាយក្នុងការបន្តសហការជាមួយកម្ពុជា ដោយផ្ដោតលើការថែរក្សា ផ្សព្វផ្សាយ ការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ