ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ប្រាក់ សុ​ខុន ចូលរួម​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​តំបន់​អាស៊ី​-​អាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអ៊ែរ ជាមួយ​គណៈកម្មការ​រដ្ឋសភា

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៥ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៥ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​ស្តី​ពី​តំបន់​អាស៊ី​-​អាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអ៊ែរ ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន (​គណៈកម្មការ​ទី​៥) និង​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ មុខងារសាធារណៈ និង​កិច្ចការ​ព្រំដែន (​គណៈកម្មការ​ទី​៤) និង​តំណាង​គណៈកម្មការ​នានា នៃ​រដ្ឋសភា នៅ​សាលសន្និសីទ​បាយ័ន នៃ​វិមាន​រដ្ឋសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ